Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំនឹងមានកិច្ចសហប្រតិបត្តិការជាមួយសាលានៅប្រទេសម៉ាលីដើម្បីលើកកម្ពស់ការបង្រៀនSTEM

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២ កញ្ញា បានជួបពិភាក្សាការងារជាមួយលោកស្រី EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយិកាសាលា Samdech Hun Sen School Complex ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការររវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។ 

ក្រសួងអប់រំ នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។ ជាពិសេស ការបង្រៀនខាងផ្នែកវិធីសាស្ត្រ នៃការបង្រៀន បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។

គួរបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលានោះត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង