ភ្នំពេញ៖ «មហោស្រពភាពភាពយន្តខ្លីចតុមុខ» កំពុងស្វែងរកក្រុមការងារស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីរៀបចំកម្មវិធីមហោស្រពភាពយន្ត ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២៣ ។ យុវជនអាចធ្វើការដាក់ពាក្យរហូតដល់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។
បើតាមគេហទំព័រហ្វេសប៊ុករបស់ «មហោស្រពភាពភាពយន្តខ្លីចតុមុខ» បានបង្ហាញឱ្យឃើញថា ក្រុមការងាររៀបចំកម្មវិធីត្រូវការជ្រើសរើសយុវជនជាច្រើននាក់ដែលមានការស្រលាញ់ចូលចិត្តលើកស្ទួយក្នុងវិស័យភាពយន្ត ក្នុងស្រុក និងក្រៅស្រុក ដើម្បីចូលរួមធ្វើការងារស្ម័គ្រចិត្តក្នុងការជួយរៀបចំកម្មវិធីដ៏ធំមួយនៅចុងឆ្នាំ២០២៣។
តាមការផ្សព្វផ្សាយបានរៀបរាប់បន្តផងដែរថា ក្រុមការងារត្រូវការយុវជនស្ម័គ្រចិត្តដើម្បីមកបំពេញតួនាទីជាច្រើនដូចជាដំណើរការទូទៅ បកប្រែ កាត់តវីដេអូ សម្របសម្រួលកម្មវិធីជាមួយនឹងអ្នកចូលរួម ទំនាក់ទំនងទូទៅ និងតួនាទីផ្សេងទៀតជាច្រើនដែលយុវជនអាចចូលទៅតាមតំណភ្ជាប់ដើម្បីជ្រើសរើសតួនាទីណាមួយដែលខ្លួនពេញចិត្តតាមរយៈតំណភ្ជាប់៖ https://docs.google.com/forms/d/e/1FAIpQLSdkz-jmaLUUbLjO2xVKYUiIMi4a9uKtiRlC_ed7qHwXZ5gg3Q/viewform ។
គួរបញ្ជាក់ផងដែរថា «មហោស្រពភាពភាពយន្តខ្លីចតុមុខ» គឺជាមហោស្រពភាពយន្តខ្លីដំបូងគេនៅកម្ពុជា ដែលផ្សព្វផ្សាយពីភាពយន្ត និងមានរង្វាន់លើកទឹកចិត្តភាពយន្តដែលល្អជាងគេ៕