ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ព័ត៌មានលម្អិតនៃការបាញ់បង្ហោះកំពុងត្រូវបានវិភាគដោយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានធ្វើការវាយប្រហារនុយក្លេអ៊ែរ "ក្លែងក្លាយ" លើគោលដៅនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ទីក្រុងសេអ៊ូលបានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រលើមន្រ្តីកូរ៉េខាងជើងចំនួនប្រាំរូប និងក្រុមហ៊ុនមួយដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះរបស់ទីក្រុងព្យុងយ៉ាងចំពោះការគំរាមគំហែងមកលើដែនដីឧបទ្វីបកូរ៉េ៕