ចិន៖ កំពង់ផែនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត និងខាងត្បូងរបស់ប្រទេសចិនកំពុងរៀបចំត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះទីហ្វុង សាអូឡា ដែលត្រូវបានគេរំពឹងថានឹងបោកបក់ខេត្ត Guangdong (ក្វាងទុង) ភាគខាងត្បូងនៅថ្ងៃសុក្រនេះ ដោយគំរាមកំហែងជាមួយនឹងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។
ព្យុះទីហ្វុងនេះមានចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់ Huilai (ហួយឡៃ) ក្នុងខេត្ត Guangdong (ក្វាងទុង) ភាគខាងត្បូងប្រទេសចិ ។ មជ្ឈមណ្ឌលឧតុនិយមជាតិបានឲ្យដឹងថាព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងការថយចុះបន្តិចម្តងៗនៃកម្លាំងខ្យល់។
នៅក្នុងខេត្ត Fujian (ហ្វូចៀន)ភាគខាងកើតប្រទេសចិន រដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៅទីក្រុង Xiamen បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃពុធ ដើម្បីតម្រូវឱ្យទូកកប៉ាល់ធ្វើដំណើរទៅកាន់តំបន់ចំណតរបស់ខ្លួនវិញ និងចាត់វិធានការការពារសម្រាប់ព្យុះទីហ្វុង។ទូកនេសាទដែលបានចុះបញ្ជីសរុបចំនួន ១៦៧ គ្រឿងបានត្រឡប់មកកំពង់ផែរបស់ខ្លួនវិញ។
អាជ្ញាធរនៅក្នុងទីប្រជុំជន Tongling នៃទីក្រុង Zhangzhou បានយកកប៉ាល់ល្បឿនលឿន ដើម្បីជូនដំណឹងដល់អ្នកនេសាទ ដើម្បីត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះទីហ្វុងសាអូឡា កប៉ាល់នេសាទសរុបចំនួន ៧៩៦ ដែលបានចុះឈ្មោះនៅក្នុងតំបនើ Dongshan នៃខេត្ត Zhangzhou និងនាវាចំនួន ៦,៨០១ ផ្សេងទៀតបានត្រឡប់ទៅកំពង់ផែវិញ។ ហើយកម្មករនេសាទនៅឆ្នេរសមុទ្រចំនួន ២.២១៨ នាក់បានជម្លៀសចេញពីឆ្នេរសមុទ្រ។នាយកដ្ឋានដែនសមុទ្រក្នុងតំបន់បានពង្រឹងការត្រួតពិនិត្យឧតុនិយម និងការត្រួតពិនិត្យលើនាវា ដើម្បីធានាថាមន្រ្តីក្នុងតំបន់បានចាត់វិធានការបង្ការដើម្បីធានាសុវត្ថិភាពដល់ក្រុមអ្នកនេសាទ៕