Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

វៀតណាមចេញមុខបដិសេធ ក្រោយអង្គការខ្មែរកម្ពុជាក្រោមថាវៀតណាមមិនគោរពសិទ្ធពលរដ្ឋខ្មែរក្រោម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang

វៀតណាម៖ ប្រទេសវៀតណាមបានបដិសេធការចោទប្រកាន់មិនពិតរបស់អង្គការខ្មែរកម្ពុជាក្រោមដោយនិយាយថា ប្រជាជនខ្មែរក្នុងប្រទេសវៀតណាមត្រូវបានវៀតណាមចាត់ទុកដោយមិនស្មើភាព និងមិនផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យដល់ពលរដ្ឋកម្ពុជាក្រោមឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា "ប្រជាជនខ្មែរគឺជាជនជាតិមួយដែលមិនអាចបំបែកបាននៃជនជាតិចំនួន ៥៤ របស់វៀតណាម ដែលសុទ្ធតែរស់នៅដោយសុខដុមរមនាស្មើភាពគ្នាក្នុងប្រទេសវៀតណាម ហើយទាំងអស់បានរួមចំណែកដល់ការអភិវឌ្ឍន៍ និងការការពារប្រទេសពេញមួយប្រវត្តិសាស្ត្រ"។អ្នកស្រីបានឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានលើអង្គការខ្មែរកម្ពុជាក្រោមដែលបានចោទប្រកាន់មិនពិតអំពីស្ថានភាពប្រជាពលរដ្ឋខ្មែរនៅប្រទេសវៀតណាម។

យុវជន​ខ្មែរ​កាន់​ផ្កា និង​ដាំ​ក្រដាស​ទៅ​វត្ត​ដើម្បី​ប្រគេន​ព្រះសង្ឃ​នៅ​ខេត្ត​ត្រាវិញ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម កាល​ពី​ខែ​តុលា ឆ្នាំ​២០២០។

ទស្សនាវដ្ដី Tuyen Giao នៃនាយកដ្ឋានឃោសនាមជ្ឈិមបានរាយការណ៍ថា ថ្មីៗនេះ កងកម្លាំងអរិភាពរបស់អង្គការខ្មែរកម្ពុជាក្រោម បានធ្វើសកម្មភាពប្រឆាំងរដ្ឋលើវិស័យជាច្រើន ជាពិសេសជនជាតិ និងសាសនានៅខេត្តត្រាវិញ ភាគខាងត្បូងប្រទេសវៀតណាម ដែលជាកន្លែងរស់នៅរបស់សហគមន៍ខ្មែរដ៏ធំមួយ។

កាសែតដដែលសរសេរថាពួកគេបានឆ្លៀតយកប្រយោជន៍ពីព្រឹត្តិការណ៍មួយចំនួន រួមទាំងព័ត៌មានជនជាតិ និងសាសនា ដើម្បីប្រឌិតការចោទប្រកាន់ថា "រដ្ឋបាលវៀតណាមចង់ឱ្យអាជ្ញាធរមូលដ្ឋានលុបបំបាត់វប្បធម៌ខ្មែរ" និងដើម្បីអនុវត្ត "គោលនយោបាយបង្រួបបង្រួមជាតិ" ប្រឆាំងនឹងជនជាតិខ្មែរ។ កាសែតដដែលបន្តទៀតថា អង្គការខ្មែរកម្ពុជាក្រោមបញ្ចុះបញ្ចូលមនុស្សឱ្យចូលរួមក្នុងក្រុមដោយបោះពុម្ពឯកសារប្រឌិត ដោយចោទប្រកាន់ថា ជនជាតិវៀតណាមរើសអើង និងជិះជាន់ប្រជាពលរដ្ឋខ្មែរ ហើយសិទ្ធិប្រជាពលរដ្ឋខ្មែរមានកម្រិតយ៉ាងតិចតួចបំផុត។

សម្រាប់លោកស្រី Pham Thu Hang ព័ត៌មានដែលផ្តល់ដោយខ្មែរកម្ពុជាក្រោម គឺគ្មានមូលដ្ឋាន និងមិនពិត លោកស្រីអះអាងថាជនជាតិទាំងអស់ក្នុងប្រទេសវៀតណាម ត្រូវបានចាត់ទុកស្មើៗគ្នា និងត្រូវបានធានាដោយរដ្ឋ ដើម្បីមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង