681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការសិក្សាអំពីប្រព័ន្ធរំដោះទឹកនៅភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០សីហានេះ បានរៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការអញ្ជើញអ្នកជំនាញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំ ដើម្បីរៀបចំផែនការបន្តលើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងឲ្យបានយូរអង្វែង។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ ទៅ ២០ឆ្នាំ។ពាក់ព័ន្ធនឹងការងារនេះ រាជរដ្ឋាភិបាលក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឲ្យបានល្អ ជៀសវាងឲ្យបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថាបើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទាមទាអោយយើងត្រូវរួមគ្នាដោះស្រាយឲ្យបានល្អ។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឲ្យបានល្អ ដែលអាចកាត់បន្ថយការលិចលង់បានពី១ ៥ទៅ ២០ឆ្នាំ។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ យើងបានដោះស្រាយបញ្ហាលិចលង់នេះបាន ៣២កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀតយើងដោះស្រាយបាន ៧កន្លែង ថ្មីទៀតផងដែរ៕

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ


Khcct banner

អត្ថបទទាក់ទង