Cctimesw1140xh150cm copy

ចិនប្រកាសដំណឹងពីការមកដល់នៃព្យុះទីហ្វុង Saola

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ក្រុមអ្នកសង្កេតការណ៍ជាតិរបស់ប្រទេសចិន បានជូនដំណឹងដល់ពលរដ្ឋក្នុងតំបន់មួយចំនួនសម្រាប់ការខិតជិតមកដល់នៃព្យុះទីហ្វុង Saola ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់ឆ្នេរភាគខាងកើត និងភាគខាងត្បូងរបស់ប្រទេសចិន។ ព្យុះទីហ្វុង Saola ជាព្យុះទី៩ ក្នុងឆ្នាំនេះ ដែលកំពុងធ្វើដំណើរទៅកាន់ទិសដៅភាគពាយ័ព្យក្នុងល្បឿន ១០ ទៅ ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងបោកបក់ចូលទៅក្នុងដែនទឹកភាគឦសាននៃសមុទ្រចិនខាងត្បូង។

យោងតាមមជ្ឈមណ្ឌលជាតិឧតុនិយម (NMC) បានឲ្យដឹងថាព្យុះទីហ្វុងនឹងបោកបក់នៅកន្លែងណាមួយនៅលើឆ្នេរសមុទ្រក្នុងតំបន់ភាគខាងកើតក្វាងទុងទៅកាន់ភាគខាងត្បូងហ្វូជៀន នៅថ្ងៃសុក្រ ឬវាអាចផ្លាស់ទីទៅភាគនិរតីពីឆ្នេរសមុទ្រភាគខាងកើតនៃខេត្តក្វាងទុងផងដែរ។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួន បួនជាន់ដោយពណ៌ក្រហមតំណាងឱ្យការ ព្រមានធ្ងន់ធ្ងរបំផុតតាមពីក្រោយដោយពណ៌ទឹកក្រូចលឿង និងខៀវ។ រដ្ឋបាលឧតុនិយមចិនក៏បានធ្វើការឆ្លើយតបគ្រាអាសន្នកម្រិត-២ កាលពីថ្ងៃពុធ ដែលជាកម្រិតខ្ពស់បំផុតទីពីរនៃការឆ្លើយតបគ្រោះមហន្តរាយនៃកម្រិតទាំងបួននេះ។ខេត្ត Fujian ភាគខាងកើតប្រទេសចិនបានឆ្លើយតបជាបន្ទាន់កម្រិត ៣ សម្រាប់ Saola ។ គិតត្រឹម ថ្ងៃពុធម្សិលមិញនេះ ទូកនេសាទទាំងអស់ទូទាំងខេត្តបានចូលចតនៅកំពង់ផែ ទាំងក្រុមអ្នកនេសាទ និងវារីវប្បកម្មទាំងអស់ត្រូវបានជម្លៀសចេញពីឆ្នេរសមុទ្រ។

អាជ្ញាធរខេត្តក៏បានផ្អាកផ្លូវកាណូតដឹកអ្នកដំណើរចំនួន ១៩ ផ្លូវ គម្រោងសាងសង់ផ្លូវទឹកចំនួន ៦៦ និងស្វែងរកទីតាំងមួយចំនួនដើម្បីទុកដាក់នូវនាវាចំនួន ១០២ រកកន្លែងមានសុវត្តិភាព។ ចំណែកនាយកដ្ឋានដែនសមុទ្ររបស់ចិន ក៏បានបញ្ជូនកប៉ាល់សង្គ្រោះចំនួន ៣ គ្រឿងទៅពិនិត្យដែនទឹកសំខាន់ៗនៅតាមឆ្នេរសមុទ្រ ដោយមានឧទ្ធម្ភាគចក្រជួយសង្គ្រោះចំនួន ៤ គ្រឿង ទូកល្បាតសមុទ្រចំនួន ៤៦ គ្រឿង និងទូកនៅកំពង់ផែចំនួន ៩៩ សម្រាប់ប្រតិបត្តិការសង្គ្រោះបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង