Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ស៊ីជិនភីង អញ្ចើញ«នាយករដ្ឋមន្រ្តីថៃ»ថ្មីទៅទស្សនកិច្ចនៅប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន លោក ស៊ីជិនភីង

ចិន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៊ីជិនភីង បានអញ្ជើញនាយករដ្ឋមន្ត្រីជាប់ឆ្នោតថៃថ្មីគឺលោក ស្រេថា ថាវីស៊ីន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ លោក Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ និងរដ្ឋមន្ត្រី Wu Zhiwu បានចូលជួបសម្តែងការគួរសមជាមួយលោក ស្រេថា ដើម្បីអបអរសាទរលោកក្នុងឱកាសដែលលោកក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសថៃគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយថាប្រទេសចិននឹងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។លោកក៏បានជំរុញឲ្យលោក ស្រេថា ពិភាក្សាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយលោកស៊ីនៅប្រទេសចិនតាមការអញ្ជើញរបស់លោក។

លោក ស្រេត ថា គូសបញ្ជាក់ថាប្រទេសថៃមើលឃើញថាទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធជាមួយប្រទេសចិនមានសារៈសំខាន់លើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌។ លោក ស្រេត បន្តថាភាគីទាំងពីរក៏បានពិភាក្សាអំពីគោលការណ៍ណែនាំសម្រាប់ការបន្ធូរបន្ថយវិធានការ និងច្បាប់សម្រាប់ជនជាតិចិនដែលដាក់ពាក្យសុំទិដ្ឋាការថៃ ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៅក្នុងប្រទេសទាំងពីរមុនរដូវកាលកំពូលនៅចុងឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង