Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សភាប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Samdach Hun Sen of Cambodia

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៣១សីហានេះ បានបន្តសម័យប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ដោយមានសមាជិកចូល៨៧រូប។ កិច្ចប្រជុំ បានឈានដល់ការសម្រេចផ្តល់សុពលភាពអណត្តិរបស់បេក្ខជនជាប់ឆ្នោត២៩រូបជំនួសតំណាងរាស្ត្រដដែលបានសុំលាលែង ហើយនិងការបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ។ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង និងបានបោះឆ្នោត ជំនួសលោក សំ ព្រហ្មនា ដែលបានទទួលមរណភាព៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង