Cctimesw1140xh150cm copy

ក្រសួងសេដ្ឋកិច្ចប្រកាសជ្រើសរើសមន្រ្តីផ្នែកមូលដ្ឋានទិន្នន័យ ១រូប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសមន្រ្តីផ្នែកមូលដ្ឋានទិន្នន័យមួយរូបដើម្បីបម្រើការនៅក្នុងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងបិទទួលពាក្យត្រឹមថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា បេក្ខជនដែលអាចដាក់ពាក្យបានត្រូវមានគុណវឌ្ឍិទូទៅដូចជាមានចំណេះដឹងខាងវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញពាក់ព័ន្ធ មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំ ទាក់ទងនឹងការគ្រប់គ្រងកម្មវិធីមូលដ្ឋានទិន្នន័យ ចំណេះដឹងល្អខាងផ្នែកប្រព័ន្ធមូលដ្ឋានទិន្នន័យដូចជា Oracel Database, SQL Server, MySQL, PostgreSQL និងផ្សេងៗទៀត។ ជាពិសេស តម្រូវឱ្យបេក្ខជនមានចំណេះដឹងល្អទាក់ទងនឹងការងារបស់ក្រុមការងារ DBA ដូចជា Backup & Recovery, អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ និងផ្សេងៗទៀតជាច្រើន។

ក្រៅពីជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាខាងលើ តម្រូវឱ្យបេក្ខជនអាចប្រើប្រាស់ភាសាអង់គ្លេសបានសមរម្យ មានទំនាក់ទំនងល្អ រួសរាយរាក់ទាក់ មានការច្នៃប្រឌិត និងអាចដោះស្រាយបញ្ហាបានរហ័ស អាចធ្វើការក្រោមសម្ពាធ ដោយមានការព្យាយាមតស៊ូបំពេញការងារក្រោមលក្ខខណ្ឌពិបាក និងមានអត្តចរិតស្លូតបូត ម៉ឺងម៉ាត់។

ប្រសិនបើបេក្ខជន ឬបេក្ខនារីមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចធ្វើការផ្ញើប្រវត្តិរូបសង្ខេប CV និង Cover Letter ជាភាសាអង់គ្លេស ដោយមានភ្ជាប់ជាមួយនឹងឯកសារផ្សេងៗដូចជាសញ្ញាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា និងមានឈ្មោះអ្នកសំអាង(referees)ចំនួនពីររូប ដោយផ្ញើមកកាន់សារអេឡិចត្រូនិច Email: [email protected],.kh ឱ្យបានមុនថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣។ ការជ្រើសរើសនឹងត្រូវបានធ្វើឡើងដោយមានឆ្លងកាត់វគ្គសម្ភាសផ្ទាល់មាត់ពីគណកម្មាធិការជ្រើសរើសប្រសិនបើបេក្ខជន ឬបេក្ខនារីត្រូវបានជាប់ជម្រុះបឋម(shortlisted)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង