Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំ សម្រេចកំណត់ជ្រើសរើសសិស្សទិន្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តាមរយៈឯកសារការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ សម្រេចកំណត់កូតាជ្រើសរើសយកសិស្សិដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលជាប់និទ្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន។

ការកំណត់យកសិស្សនិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដោយអាចជ្រើសរើសផ្អែកតាម លំដាប់ពិន្ទុពេលប្រឡង។

សម្រាប់កូតាគ្រូបង្រៀនដែលនៅសល់ សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំដោយ ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្តីការគណៈរដ្ឋមន្ត្រី។

តាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ដែលត្រូវបានបាន លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ប្រជុំផ្សព្វផ្សាយនាពេលថ្មីៗនេះ ក៏បានបញ្ជាក់ថា ក្រសួងក៏រៀបចំរង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូបង្រៀនមិន អាចកើនលើសពីមន្ត្រីរាជការផ្សេង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង