
ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋានស្រុកមោងឫស្សី នៅថ្ងៃទី២៨ សីហា បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទៅកាន់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលមានប្រភេទគ្រាប់ 60mm ចំនួន ០៣គ្រាប់ ដែលបានរកឃើញនៅចំណុចវាលស្រែគីឡូម៉ែត្រលេខ៨ ក្នុងខេត្តបាត់ដំបង។
យោងតាមនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋានស្រុកមោងឫស្សី ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅចំណុចវាលស្រែគីឡូម៉ែត្រលេខ៨ ក្នុងភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ។ នគរបាលស្រុកមោងឬស្សី បានបន្តថា ប្រសិនបើជួបប្រទះនូវអាវុធទាំងនេះត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះ៕
