ភ្នំពេញ៖ លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីថ្ងៃ ទី២៦ ខែសីហា បានលើកឡើងថា ថ្វីត្បិតតែមានភាពចម្រើនជាបន្តបន្ទាប់ទាក់ទងនឹងអ្នកដឹកនាំជាស្ត្រី បញ្ហានៅតែបន្តប្រឈមមាន ហើយនេះជាមូលហេតុដែលយើង ‘ស្ត្រី’ គួរបន្តសាមគ្គីគ្នាដើម្បីទទួលបានសមភាពនៅកន្លែងធ្វើការ។
លោកស្រី អុឹង កន្ថាផាវី បានចូលរួមកម្មវិធីពាក់ព័ន្ធនឹងស្ត្រី Power Up Women Convention:US-ASEAN YSEALI Women Leadership Academy Alumni Network តាមរយៈកម្មវិធី ZOOM បានលើកឡើងនៅក្នុងកម្មវិធីថា ថ្វីត្បិតតែមានភាពចម្រើនជាបន្តបន្ទាប់ទាក់ទងនឹងអ្នកដឹកនាំជាស្ត្រី បញ្ហានៅតែបន្តប្រឈមមាន ហើយនេះជាមូលហេតុដែលយើង ‘ស្ត្រី’ គួរបន្តសាមគ្គីគ្នាដើម្បីទទួលបានសមភាពនៅកន្លែងធ្វើការ។
គួរបញ្ជាក់ថា វេទិការ Power Up Women Convention នេះធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្ដដល់ស្ត្រី ក្នុងបង្ហាញពីវិសមភាពនៅកន្លែងធ្វើការ និងវិធីសាស្ត្រដើម្បីប្រឈមមុខជាមួយវិសមភាពទាំងនេះ ពីសំណាក់យុវជនដែលមកពីបណ្តាប្រទេសអាស៊ាន ហើយក៏ជាវេទិការមួយដែលជំរុញឱ្យមានបណ្ដាញគាំទ្រស្ត្រីមួយ ដែលជួយដោះស្រាយបញ្ហាខាងលើសម្រាប់ពេលអនាគត៕