Smart saver cctime web bannertif

ប្រទះឃើញកូនសត្វត្រយងយក្ស ២ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ គម្រោងរេដបូក កែវសីមា

មណ្ឌលគិរី៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរីបានរកឃើញសារជាថ្មីនូវកូនសត្វបក្សីត្រយងយក្សមួយសំបុក ដែលមានកូនត្រយងយក្សចំនួនពីរក្បាល និងត្រយងយក្សជំទង់ពីរក្បាល នៅក្នុងរដូវបង្កកំណើតរបស់វា។ កូនបក្សីត្រយងយក្សទាំងពីរនេះបានញាស់ធំធាត់ និងអាចហើរចេញពីសំបុកបាននាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់គម្រោងរេដបូក កែវសីមា។

ត្រយងយក្សគឺជាបក្សីតំណាងអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា ហើយវាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលចំនួនរបស់វាត្រូវបានប៉ាន់ប្រមាណថានៅសល់ក្នុងព្រៃធម្មជាតិត្រឹម ២០០ ទៅ ៣០០ ក្បាលតែប៉ុណ្ណោះ។ ក្នុងនោះផងដែរកម្ពុជាគឺជាប្រទេសដែលមានចំនួនសត្វត្រយងយក្សច្រើនជាងគេបំផុត ស្មើរនឹង៩០% នៃចំនួនសរុបលើពិភពលោក។

រូបភាព៖ គម្រោងរេដបូក កែវសីមា

បច្ចុប្បន្ននេះ បក្សីដែលជានិមិត្តរូបរបស់កម្ពុជានេះកំពុងទទួលរងការគំរាមកំហែងយ៉ាងច្រើនពីសកម្មភាពនានារបស់មនុស្ស ដូចជាការកាប់បំផ្លាញទីជម្រក ការបង្កសំលេងរំខាន ការបរបាញ់ និង ការដាក់អន្ទាក់ខុសច្បាប់ជាដើម៕

រូបភាព៖ គម្រោងរេដបូក កែវសីមា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង