Img 1426
Swift cc time

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែសីហានេះ ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

នៅក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រគល់ភារកិច្ចជូន សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី ពេជ ច័ន្ទមុនី រួមទាំង សម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកនេះបានថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕


Khcct banner

អត្ថបទទាក់ទង