ភ្នំពេញ៖ លោកស្រី ជា សីលា បានទទួលរង្វាន់កម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ (IVLP) របស់ក្រសួងការបរទេសអាម៉េរិក។ គម្រោងរបស់លោកស្រីមានឈ្មោះថា «បញ្ចប់ការបំពុលដោយសំណល់ប្លាស្ទិកក្នុងបរិស្ថាន» ដែលនឹងដំណើរការទៅ ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។
លោកស្រី ជា សីលា បានទទួលរង្វាន់កម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ (IVLP) របស់ក្រសួងការបរទេសអាម៉េរិក។ គម្រោងរបស់លោកស្រីមានឈ្មោះថា «បញ្ចប់ការបំពុលដោយសំណល់ប្លាស្ទិកក្នុងបរិស្ថាន» ដែលមានបំណងលើកកម្ពស់ការយល់ដឹង និងអប់រំសហគមន៍នានាពីការគ្រប់គ្រងសំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ។ គម្រោងនេះនឹងដំណើរការទៅ ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា លោកស្រី សីលា បានចូលរួមក្នុងគម្រោង IVLP ស្តីពីការចូលរួមដើម្បីបរិស្ថាន និងសេដ្ឋកិច្ចសម្រាប់តំបន់ឥណ្តូប៉ាស៊ីហ្វិក កាលពីខែឧសភា ឆ្នាំ ២០២២ ។ គម្រោងនេះត្រូវបានរៀបចំដោយក្រសួងការបរទេសអាម៉េរិក និងក្រុមសមាគមទន្លេ Mississippi សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ បទពិសោធន៍របស់លោកស្រីនៅក្នុងកម្មវិធីផ្លាស់ប្តូរគ្នានេះ បានជម្រុញឲ្យលោកស្រីបន្តការងារតស៊ូមតិដើម្បីបរិស្ថាន តាមរយៈគម្រោងរបស់នេះ ដែលទទួលបានរង្វាន់ ក្រោមកម្មវិធី IVLP៕