Cctimesw1140xh150cm copy

អាម៉េរិកចោទរុស្ស៊ី និងចិនគាំទ្រកូរ៉េខាងជើងដាក់ចារកម្មនៅក្នុងលំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ សីហា បានចោទប្រកាន់ចិន និងរុស្ស៊ីពីបទរារាំងការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានធ្វើការគាំទ្រក្នុងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង រួមទាំងការប៉ុនប៉ងដោយទីក្រុងព្យុងយ៉ាងក្នុងការដាក់ផ្កាយរណបចារកម្មនៅក្នុងលំហ។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ សមាជិក ១៣ ក្នុងចំណោម ១៥ សមាជិកទាំងអស់ លើកលែងតែទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានថ្កោលទោសការសាកល្បងផ្កាយរណបចារកម្មលើកទីពីររបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលបីខែ ដែលបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។ ប៉ុន្តែចាប់តាំងពីដើមឆ្នាំ ២០២២ ក្រុមប្រឹក្សានេះបានបរាជ័យក្នុងការធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដោយសារតែការរារាំងរបស់ប្រទេសចិន និងរុស្ស៊ី។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានអះអាងថា ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងកើនឡើង ហើយរុស្ស៊ី និងចិនក៏បានចូលរួមចំណែកក្នុងការបំផ្លាញសន្តិភាព និងសន្តិសុខអន្តរជាតិ ។ លោកស្រីបន្តថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង កំពុងរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ និងបន្តរារាំងសកម្មភាពរបស់ក្រុមប្រឹក្សា។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោកស្រី Kim Song បានចាត់ទុកការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើង គឺជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន ដើម្បីរារាំងសកម្មភាពយោធាអរិភាពដែលចេះតែកើនឡើងរបស់សហរដ្ឋអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង