ភ្នំពេញ៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាស្វែងរកដៃគូពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងមុខទំនិញតម្រូវការចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ពីកម្ពុជា ដូចជាសម្លៀកបំពាក់ពេទ្យ ឧបករណ៍សម្លាប់មេរោគ និងម៉ាស់ជាដើម។ នេះបើតាមសេចក្តីជួនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងចំពោះលោកឧកញ៉ា ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា មានបំណងស្វែងរកដៃគូពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងមុខទំនិញតម្រូវការចាំបាច់ពីកម្ពុជា ដូចជាជាសម្លៀកបំពាក់ពេទ្យ ឧបករណ៍សម្លាប់មេរោគ និងម៉ាស់ជាដើម។
ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មក៏បានស្នើសុំកិច្ចសហការ និងធ្វើការសម្របសម្រួលពីសំណាក់លោកឧកញ៉ា ដើម្បីធ្វើការផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុនដែលផលិតនូវផលិតផលខាងលើឱយបានជ្រាបព័ត៌មាន។
ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនដែលមានបំណងផ្គត់ផ្គង់ផលិតតផលខាងលើ អាចធ្វើការទំនាក់ណំនងបានតាមរយៈលោក Andrey Kapustin(ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា) ទូរស័ព្ទលេខ (855) 81 465 159 ៕
