Img 1426
Swift cc time

កម្ពុជាចូលរួមពិធីបើកមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧ នៅកាណាដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រតិភូកម្ពុជា កាលពីថ្ងៃទី២៣ សីហា បានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយអង្គការអភិរក្សអន្តរជាតិ (CI) ដើម្បីពិភាក្សាភាពជាដៃគូ ស្តីពីការអនុវត្តគម្រោង GEFនិងការស្វែងរកការគាំទ្រពីកម្ពុជា ដែលធ្វើឲ្យ CIអាចក្លាយជាភ្នាក់ងារអនុវត្តមួយសំខាន់( Implementing Agency) របស់ GEF សម្រាប់គម្រោងកម្មវិធីជំនួយខ្នាតតូច នាពេលអនាគត។

លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ តំណាងឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រចុំនេះ រួមមាន លោក ស៊ុ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត លោក រាត់ ស៊ិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង លោកស្រី កែន បូព្រាង ប្រធាននាយកដ្ឋាន ជីវៈចម្រុះ ចូលរួមមហាសន្និបាត GEF លើកទី៧ ដែលធ្ចើឡើងនៅទីក្រុងវែនកូវើ ប្រទេសកាណាដា។

គួរបញ្ជាក់ថា ប្រតិភូកម្ពុជាដែលបានចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី៧ របស់ GEFជាផ្លូវការនេះ គឺមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកចំនួន ១៨៥ ប្រទេស ភ្នាក់ងារពាក់ព័ន្ធរបស់មូលនិធិ GEF និងមានការចូលរួមពីរដ្ឋមន្ត្រីចំនួន ៨៣ រូបផងដែរ៕


Khcct banner

អត្ថបទទាក់ទង