ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) សហការជាមួយ Academic of Korean Studies (AKS) នឹងរៀបចំកម្មវិធីការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េលើកទី០៣ នាថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៣ ដើម្បីជំរុញលើកទឹកចិត្តសិស្សានុសិស្សខ្មែរដែលកំពុងសិក្សាភាសាកូរ៉េ ក៏ដូចជាដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ សហការជាមួយ Academic of Korean Studies នឹងរៀបចំកម្មវិធីការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េលើកទី០៣ ដើម្បីជាការអបអរដល់ទិវាថ្ងៃបុណ្យហាន់ហ្គឹល ដែលជាថ្ងៃបុណ្យខួបរំលឹកដល់ការបង្កើតអក្ខរក្រមកូរ៉េ។ បន្ថែមពីនេះ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តសិស្សានុសិស្សខ្មែរដែលកំពុងសិក្សាភាសាកូរ៉េ ក៏ដូចជាដើម្បីរឹតចំណងមិត្តភាពប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។
កម្មវិធីនេះចែកចេញជាពីរផ្នែកគឺការប្រកួតភាសាកូរ៉េកម្រិតមធ្យម និងកម្រិតខ្ពស់។ តំណភ្ជាប់ចុះឈ្មោះចូលរួមប្រកួតនិងព័ត៌មានលម្អិត: https://forms.gle/c1JeBxenaDTSkiN96
តំណភ្ជាប់ក្រដាសវ៉ុនកូជី(원고지): https://shorturl.at/xyV06 pdf, https://shorturl.at/yMY37 (Microsoft Word)។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការមជ្ឈមណ្ឌល ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៤៩៤/ ០៩៦ ៦៤៣ ៧៣១១(តេឡេក្រាម)៕