វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងនាថ្ងៃសុក្រនេះថាអាម៉េរិកនឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះ F-16 របស់អ៊ុយក្រែននៅសហរដ្ឋអាម៉េរិកចាប់ពីខែក្រោយនេះ ដើម្បីឲ្យពួកគេអាចប្រើប្រាស់យន្តហោះទំនើបៗប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក Pat Ryder បានថ្លែងឲ្យដឹងថាការហ្វឹកហ្វឺនរបស់សហរដ្ឋអាម៉េរិកនឹងរួមបញ្ចូលអ្នកបើកយន្តហោះ "ជាច្រើននាក់" និងទាហានអ៊ុយក្រែន "រាប់សិបនាក់" ដើម្បីថែរក្សាយន្តហោះនេះ។ អ្នកនាំពាក្យរូបនេះបន្ថែម "អាកាសយានិកទាំងអស់នឹងធ្វើការបណ្តុះបណ្តាលភាសាអង់គ្លេសនៅឯមូលដ្ឋានទ័ពអាកាស Lackland ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ ក្នុងខែកញ្ញា មុនពេលចូលរួមការហ្វឹកហាត់ហោះហើរ F-16 នៅរដ្ឋ Arizona" នៅខែបន្ទាប់ហើយការហ្វឹកហ្វឺននៅរដ្ឋ Arizona នឹងធ្វើឡើងនៅមូលដ្ឋានឆ្មាំជាតិ Morris Air ។
កាលពីថ្ងៃព្រហស្បតិ៍ ន័រវែសក៏បាននិយាយថាខ្លួននឹងផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែនដែរ ការបរិច្ចាគនឹងមានយន្តហោះចន្លោះពី ៥ ទៅ ១០ គ្រឿង ដោយការបណ្តុះបណ្តាលជាធម្មតាមានរយៈពេលពីប្រាំទៅប្រាំបីខែ អាស្រ័យលើជំនាញដែលអ្នកបើកយន្តហោះ។
គួរបញ្ជាក់ថាអ៊ុយក្រែនបានទទូចស្នើសុំយន្តហោះចម្បាំងប្រភេទបំពាក់ក្បាលនុយក្លេអ៊ែរបែបនេះយូរមកហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយឥឡូវនេះក៏ទទួលបានដំណឹងវិជ្ជមានពីលោកខាងលិចជុំវិញនៃការផ្តល់ជូនយន្តហោះច្បាំងប្រភេទនេះដល់អ៊ុយក្រែន៕