681 ezgif.com resize
Swift cc time

អង្គការ Norwegian People’s Aid ចូលរួមដាំកូនឈើ១៨០ដើម នៅតំបន់រមណីយដ្ឋានអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃ ប្រទេសណ័រវេស ក្នុងឱកាសដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត។ 

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ចំនួន៩០នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

សកម្មភាពនេះកំពុងចូលរួមលើកតម្លៃ បរិស្ថាន និងបង្កើតភាពបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ កែលម្អ តំបន់ពុំមាន របៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រម ទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល ចេញទៅរស់នៅ តំបន់ រុនតាឯក និងពាក់ស្នែង៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា


Khcct banner

អត្ថបទទាក់ទង