រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការកាន់ទុក្ខនិងចូលរួមរំលែកទុក្ខលើឧបទ្ទវហេតុធ្លាក់យន្តហោះដែលបានបណ្តាលឲ្យអតីតចុងភៅ និងជាមេទាហានស៊ីឈ្នួលវ៉ាក់ណែគឺលោក ព្រីហ្គោស៊ីនបានស្លាប់បាត់បង់ជីវិតក្រោយពីធ្លាក់យន្តហោះកាលពីម្សិលមិញនេះនៅជិតក្នុងមូស្គូ។
នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ជាមួយទឹកមុខដ៏កម្សត់ លោក ពូទីន បានផ្តល់ "ការរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់លោកទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់" ដោយលោកបានចាត់ទុកការធ្លាក់យន្តហោះ "ជាសោកនាដកម្ម"ដ៏អាក្រក់មួយបានកើនឡើងលើមេទាហានស៊ីឈ្នួលរបស់រុស្សី។
ការធ្លាក់យន្តហោះរបស់មេក្រុមទាហានស៊ីឈ្នួលវ៉ាកណែនេះកើតឡើង ពីរខែបន្ទាប់ពីលោក Prigozhin បានដឹកនាំការបះបោរវាយបកប្រឆាំងជាមួយនិងលោកពូទីនជុំវិញនៃប្រតិបត្តិការពិសេសលើអ៊ុយក្រែន បើទោះជាក្រុមស៊ើបអង្គេតបានបើកការស៊ើបបន្ថែមជុំវិញនៃការធ្លាក់យន្តហោះក្តីក៏មកដល់ពេលណាមិនទាន់មានរបាយការណ៍ណាមួយនៃមូលហេតុនៃការធ្លាក់យន្តហោះនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទទូចថា អ៊ុយក្រែន មិនមានអ្វីពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ។ លោកបានមានប្រសាសន៍ថា៖ យើងទាំងអស់គ្នាប្រាកដជាដឹងច្បាស់ណាស់ថាតើនរណានៅពីក្រោយខ្នងនៃការស្លាប់របស់លោក ព្រីហ្គោស៊ីន៕