Cctimesw1140xh150cm copy

ចិនផ្អាកការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុន បន្ទាប់ពីជប៉ុនប្រកាសបញ្ចេញកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រុងប៉េកាំង៖ ប្រទេសចិន នៅថ្ងៃទី ២៤ សីហានេះបានប្រកាសហាមប្រាមប្រជាជនខ្លួនពីការនាំចូលអាហារសមុទ្ររបស់ជប៉ុនទាំងអស់បន្ទាប់ពីជប៉ុនបានប្រកាសបញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ។ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍នេះ វានឹងផ្ដល់ផលប៉ះពាល់ទៅលើទឹកសមុទ្រយ៉ាងខ្លាំង ហើយក៏អាចបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងចំពោះចំណីអាហារដែលនាំចូលទៅកាន់ប្រទេសចិន និងប្រទេសជិតខាងជប៉ុនថែមទៀតផង។

ក្រសួងការបរទេសទីក្រុងប៉េកាំងបានចាត់ទុកការបញ្ចេញទឹកសំណល់ចេញពីរោងចក្រនេះថា ជាទង្វើអាត្មានិយម និងគ្មានការទទួលខុសត្រូវ ដែលនាំឲ្យមានហានិភ័យទៅកាន់ពិភពលោកទាំងមូល និងធ្វើឲ្យមានផលប៉ះពាល់ចំពោះសុខភាពមនុស្សថែមទៀតផង។ អាជ្ញាធរគយរបស់ប្រទេសចិនបានប្រកាសថាចិននឹងផ្អាកការនាំចូលផលិតផលជលផលដែលមានប្រភពមកពីប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣នេះ រួមទាំងសត្វក្នុងទឹកដែលអាចបរិភោគបានទាំងអស់។ លោកបន្តថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីការពារនូវហានិភ័យសុវត្ថិភាពចំណីអាហារនៃការចម្លងរោគវិទ្យុសកម្មដែលបណ្តាលមកពីការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ និងដើម្បីការពារសុខភាពអ្នកប្រើប្រាស់របស់ប្រជាជនចិន និងធានាសុវត្ថិភាពនៃអាហារនាំចូលពីប្រទេសជប៉ុន។

គួរបញ្ជាក់ថា កាលពីកន្លងទៅទីក្រុងប៉េកាំងបានផ្អាកការនាំចូលអាហារទាំងអស់ពីខេត្តចំនួន ១០ ក្នុងចំណោម ៤៧ របស់ប្រទេសជប៉ុននៅក្នុងខែកក្កដា ក្នុងការនាំចូលទៅកាន់ហុងកុងផងដែរ។ ក្រសួងការបរទេសចិន បានលើកឡើងថា មហារសមុទ្រគឺជាកម្មសិទ្ធិរួមរបស់មនុស្សជាតិទាំងអស់ ហើយការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងមហាសមុទ្រនេះ វានឹងប៉ះពាល់ផលប្រយោជន៍សាធារណៈអន្តរជាតិទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង