681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងវប្បធម៌ ប្រកាសផ្អាកប្រើប្រាស់សាលសន្និសីទចតុម្មុខ ជាបណ្តោះអាសន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៤ សីហា បានចេញសេចក្ដីជូនដំណឹងពីការផ្អាក់ដំណើរការជាបណ្ដោះអាសន្ន នៃសាលសន្និសីទចតុម្មុខ ចំពោះកម្មវិធីផ្សេងៗ មួយរយៈ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការផ្អាក់ដំណើរការប្រើប្រាស់សាលសន្និសីទចតុម្មុខ មួយរយៈពេលនេះ គឺដើម្បីរៀបចំការជួសជុលដំបូល នឹងពិដានដែលមានការខូចខាត់មួយចំនួនឡើងវិញ។ ចំពោះរយៈពេលនៃការបើកដំណើរការឡើងវិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៅពេលដំណើរការនៃការជួសជុល ដំបូល និងពិដាន់បានបញ្ចប់៕


Khcct banner

អត្ថបទទាក់ទង