Cctimesw1140xh150cm copy

បាតុករនៅតំបន់«ហ្វូគូស៊ីម៉ា ១៤នាក់»ត្រូវបានប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សេអ៊ូល៖ ក្រុមប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃទី ២៤ សីហា បានចាប់ខ្លួនមនុស្ស ១៤ នាក់ ដែលបាននាំគ្នាសម្រុកចូលអគាររបស់ស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល ដោយតវ៉ាប្រឆាំងមិនឲ្យប្រទេសជប៉ុនបង្ហូរកាកសំណល់នុយក្លេអ៊ែរពីរោងចក្រចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ការតវ៉ានេះបានកើតឡើងភ្លាមបន្ទាប់ពីប្រទេសជប៉ុនបានប្រកាសបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានបង្ហូរចេញពីរោងចក្រថាមពលដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅជុំវិញពិភពលោក។ មន្ត្រីប៉ូលីសជាច្រើនបានចាប់ខ្លួនបាតុករ និងអូសបាតុករចេញពីអគារ។ បាតុករម្នាក់បានឲ្យដឹងថាមានយ៉ាងហើចណាស់ មនុស្ស១៤នាក់ត្រូវបានប៉ូលីសចាប់ឃុំខ្លួន។ ហើយមនុស្សប្រហែល ៥០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូត ដើម្បីបន្តការតវ៉ាឲ្យមានការដោះស្រាយរឿងបញ្ហាដែលជប៉ុនបញ្ចេញកាកសំណល់វិទ្យុកម្មចូលក្នុងសមុទ្រប៉ាស៊ីហ្វិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង