681 ezgif.com resize
Moneygramott moi1280x163px

គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំលើកដំបូង នីតិកាលទី៧ នៅថ្ងៃទី២៤សីហានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ តាមរយៈកម្មវិធី zoom ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកស្អែកនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១-ការប្រកាសឱ្យអនុវត្តនូវ«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ »។

២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច»ទៅជា«ក្រសួងអធិការកិច្ច»។

៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត«រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន »។ ៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

៥-បញ្ហាផ្សេងៗ


Khcct banner

អត្ថបទទាក់ទង