Cctimesw1140xh150cm copy

កាហ្វេភ្នំនៅខេត្តកែប ប្រើកែវក្រដាស ដើម្បីចូលរួមកាត់បន្ថយការប្រើប្លាស្ទិច

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កាហ្វេភ្នំដែលត្រូវបានគេស្គាល់ថាស្ថិតនៅក្នុងខេត្តកែបដែលមានអ្នកទេសចរណ៍ច្រើនឡើងទៅកម្សាន្តនិងថតរូប បានព្យាយាមកាត់បន្ថយការប្រើប្លាស្ទិចដោយប្តូរមកប្រើកែវក្រដាស។

បើតាមកញ្ញា បូរ៉ាតកញ្ញា ដែលជាក្មួយស្រីរបស់ម្ចាស់ហាងកាហ្វេនេះបានឱ្យដឹងថា កាហ្វេភ្នំបានលេចរូបរាងឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ តាំងពីផ្លូវមិនទាន់មានភាពងាយស្រួល និងមិនទាន់មានអ្នកផ្សេងមកលក់នៅលើនេះមកម្ល៉េះ។ រហូតមកដល់ពេលនេះ មានរយៈពេល១៣ឆ្នាំហើយដែលហាងកាហ្វេនេះបានបើកដំណើរការនៅលើទឹកដីដែលមានភាពស្រស់ស្អាតបែបនេះ។

កញ្ញា បូរ៉ាតកញ្ញា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ហាងកាហ្វេនេះកាលពីបើកដំណើរការលក់ដំបូងឡើងមិនទាន់មានការប្រើកែវប្លាស្ទិកនៅឡើយទេ តែតាំងពីក្រុមការងារបានចូលរួមជាមួយនឹងកម្មវិធីមួយដែលស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកធ្វើឱ្យជម្រុញហាងកាហ្វេមួយនេះ ព្យាយាមប្រើកែវក្រដាសជំនួសវិញដើម្បីកាត់បន្ថយការមានសម្រាមនៅលើភ្នំរហូតមកដល់ពេលនេះ។

កញ្ញា បូរ៉ាតកញ្ញា បានបន្ថែមទៀតថា នៅថ្ងៃច័ន្ទ សុក្រ មិនសូវមានភ្ញៀវឡើងមកនោះទេ គឺមានចំនួនតិចជាងពេលថ្ងៃចុងសប្តាហ៍ព្រោះថាជាពេលដែលភាគច្រើនមានអ្នកដើរកម្សាន្តច្រើន។ បន្ថែមពីនេះ នៅហាងកាហ្វេនៅទីនេះ មានទីតាំងសម្រាប់ភ្ញៀវក្នុងការថតរូបច្រើន ដូចនេះ អ្នកដែលឡើងមកទស្សនាភាគច្រើនតែងតែផ្តិតយករូបភាពអមជាមួយនឹងទេសភាពនៃហាងកាហ្វេមុនត្រលប់ទៅវិញជារឿយៗ។ពេលចុងសប្តាហ៍ភាគច្រើនពេលខ្លះមានអ្នកដើរកាត់ប្រមាណ ៥០០ ទៅ ៦០០ នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពនៃហាងកាហ្វេនេះត្រូវបានគេស្គាល់ច្រើនកំឡុងពេលឆ្នាំ២០២០ ដោយសារតែជាឆ្នាំដែលភាគច្រើនអ្នកទេសចរណ៍ត្រូវការភាពស្ងប់ស្ងាត់នៅឆ្ងាយពីគ្នា។ ភ្ញៀវដែលជាវភេសជ្ជៈមានគ្រប់វ័យតែវ័យដែលជាវច្រើនជាងគេគឺ យុវវ័យ ព្រោះថាភេសជ្ជៈមានតម្លៃសមរម្យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង