Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាបន្តមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៣-២៩សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេញមួយសប្ដាហ៍បន្តទៀត។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា មួយសប្ដាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

២៖តំបន់ខ្ពង់រាប

សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C

សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖តំបន់មាត់សមុទ្រ

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ ហើយសម្រាប់នៅតាមផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង