Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អ្នកភូមិទំព័រ នាំគ្នាដាំក្រវាញ ដើម្បីថែរក្សាពូជក្រវាញ និងផ្គត់ផ្គង់លើទីផ្សារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ពោធិ៍សាត់៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានដាំក្រវាញបានជាង៤ពាន់ដើម នៅព្រៃសហគមន៍ និងមួយចំនួនក៏ត្រូវបានដាំតាមផ្ទះ។ ការដាំក្រវាញនេះ អាចជួយបង្កើតប្រាក់ចំណូល និងជួយអភិរក្សក្រវាញក្នុងតំបន់ការពារក្នុងខេត្តពោធិ៍សាត់។

តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដើម្បីធ្វើការដាំក្រវាញសម្រាប់ថែរក្សាពូជក្រវាញ ក៏ដូចជាផ្គត់ផ្គង់នៅលើទីផ្សារផងនោះ នាពេលនេះពលរដ្ឋរស់នៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័របានដាំក្រវាញបានជាង៤ពាន់ដើមនៅព្រៃសហគមន៍ និង មួយចំនួនក៏ត្រូវបានដាំតាមផ្ទះ។

ការជំរុញនៃការដាំក្រវាញនៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថានដើម្បីសំដៅធ្វើយ៉ាងណារៀបចំសហគមន៍ទំព័រ ដែលអាចជួយបង្កើតប្រាក់ចំណូល និងជួយអភិរក្សក្រវាញក្នុងតំបន់ការពារក្នុងខេត្តពោធិ៍សាត់។

ភ្នំទំព័រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។ ភ្នំទំព័រ មានកម្ពស់ ១ ៥៥១ម៉ែត្រ និងត្រូវបានចាត់ទុកជាភ្នំខ្ពស់ជាងគេ លំដាប់លេខ៣ នៅកម្ពុជា។ ភ្នំដ៏ខ្ពស់សន្លឹមនេះ បានក្លាយជាទីឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ នៅខេត្តពោធិ៍សាត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង