
ចិន៖ រដ្ឋាភិបាលមជ្ឈិមចិន កាលពីថ្ងៃទី ២៩ ខែកក្កដា បានថ្លែងពីការលើកពេលធ្វើការបោះឆ្នោតនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុងអាណាតិ្តទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង។
រដ្ឋាភិបាលមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់លើរលកថ្មីនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលបានផ្ទុះឡើងវិញនៅតំបន់រដ្ឋបាលពិសេសហុងកុងនាពេលថ្មីៗកន្លងមក ដែលនឹងផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភជាចាំបាច់ទាំងអស់ដោយយោងតាមតម្រូវការរបស់ហុងកុងសម្រាប់ទប់ទល់នឹងជំងឺកូវីដ ១៩ ដើម្បីធានាយ៉ាងប្រាកដប្រជាដល់សុវត្ថិភាពផ្នែកអាយុជីវិតនិងសុខភាពរបស់អ្នកក្រុងហុងកុង ។ រដ្ឋាភិបាលមជ្ឈិមចិនបានលើកឡើងនូវមតិយោបល់អំពីការលើកពេលបើកធ្វើការបោះឆ្នោតនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុងដូចខាងក្រោម ៖
ទី ១ រដ្ឋាភិបាលមជ្ឈិមចិនបានគាំទ្រដល់សេចក្តីសម្រេចចិត្តនៃសន្និសីទអភិបាលរដ្ឋបាលពិសេសហុងកុងនិងសន្និសីទរដ្ឋបាលហុងកុង ពោលគឺពន្យារពេលបើកធ្វើការបោះឆ្នោតនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុងអាណាត្តិទី ៧ រយៈពេល ១ ឆ្នាំ ដោយស្របទៅតាមផ្លូវច្បាប់និងគិតពិចារណាពីផលប្រយោជន៍របស់សាធារណជននិងស្ថានភាពជាក់ស្តែងរបស់ហុងកុង ។
ទី ២ ទាក់ទិននឹងការដោះស្រាយបញ្ហាខ្វះខាតនៃស្ថាប័ននីតិប្បញ្ញតិ្តយ៉ាងដូចម្តេច ក្រោមបរិបទដែលពន្យារពេលបើកធ្វើការបោះឆ្នោតនៃក្រុមប្រឹក្សានីតិប្បញ្ញតិ្តហុងកុងអាណាត្តិទី ៧ រដ្ឋាភិបាលមជ្ឈិមចិននឹងលើកសំណើជូនគណៈកម្មាធិការជាអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឱ្យធ្វើសេចក្តីសម្រេចចិត្តតាមផ្លូវច្បាប់ ។ រដ្ឋបាលពិសេសហុងកុងត្រូវធ្វើឱ្យបានល្អនូវការងារពាក់ព័ន្ធនឹងការពន្យារពេលបើកធ្វើការបោះឆ្នោតនៃក្រុមប្រឹក្សានីតិប្បញ្ញតិ្តហុងកុងអាណាត្តិទី ៧ ដោយស្របទៅតាមផ្លូវច្បាប់ ៕