Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្បាលម៉ាស៊ីន«រដ្ឋសភា និងរដ្ឋាភិបាល»នីតិកាលទី៧ ត្រូវបានអនុម័តជាផ្លូវការនៅព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖សម័យប្រជុំលើកទី១ នីតិកាលទី៧ បានបន្តចាប់ផ្តើមនៅថ្ងៃទី ២២ សីហានេះ ហើយបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីជំនួសសម្តេច ហ៊ុន សែន អមទៅដោយឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត។ក្នុងពេលជាមួយគ្នានេះ ក្បាលម៉ាស៉ីនរដ្ឋសភាថ្មីក៏ត្រូវបានអនុម័តជាផ្លូវការផងដែរ។

ដូចការគ្រោងទុកនៅព្រឹកថ្ងៃ អង្គារនេះសម័យប្រជុំលើកទី១ នីតិកាលទី៧ បន្តធ្វើឡើងនៅវិមានរដ្ឋសភាជាតិ ហើយបានបោះឆ្នោតជាកញ្ចប់អនុម័តគាំទ្រក្បាលម៉ាស៉ីន រដ្ឋសភា និងរាជរដ្ឋាភិបាល អណត្តិទី៧។ក្នុងនោះក្បាលម៉ាស៉ីនរដ្ឋសភាមាន លោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា, លោក ជាម យៀប ជាអនុប្រធានទី១ និង លោក វង សូត ជាអនុប្រធានទី២ អមដោយអនុប្រធានគណៈកម្មការទាំង ១០របស់រដ្ឋសភាផងដែរ។ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។

ចំណែកក្បាលម៉ាស៉ីន ដឹកនាំរាជរដ្ឋាភិបាលថ្មី ក៏ត្រូវបានអនុម័តផងដែរ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ជំនួយសម្តេច ហ៊ុន សែន ដែលកាន់អំណាចជិត៤០ឆ្នាំយូរជាងគេលើពិភពលោក។សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប ទេសរដ្ឋមន្រ្តី និង រដ្ឋមន្ត្រី៤០រូបផ្សេងទៀត ភាគច្រើនជាយុវជនបន្តវេន ហើយមានសែស្រឡាយ ពីថ្នាក់ដឹកនាំជំនាន់ចាស់រៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាជាគណបក្សទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រីទាំង១០រូបនោះ ដែលនឹងចូលខ្លួនជួយជ្រំជ្រែងនាយករដ្ឋមន្ត្រីថ្មីមានជាអាទិ៍៖លោក នេត្រ សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ស៊ុន ចាន់ថុល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង