Img 1426
Swift cc time

រដ្ឋសភា អនុម័តជាផ្លូវការនូវក្បាលម៉ាស៊ីនរដ្ឋសភា នីតិកាលទី៧

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានអនុម័តគាំទ្រដល់ លោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា, លោក ជាម យៀប ជាអនុប្រធានទី១ និង លោក វង សូត ជាអនុប្រធានទី២។

ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។

សូមជម្រាបថា ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។


Khcct banner

អត្ថបទទាក់ទង