Cctimesw1140xh150cm copy

រដ្ឋាភិបាលនីហ្សេប្រកាសដឹកនាំប្រទេសធម្មតាវិញ ប្រសិនសភាពការណ៍មិនប្រែប្រួល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាហ្វ្រិក៖ រដ្ឋាភិបាលយោធាថ្មីឡើងដោយការធ្វើរដ្ឋប្រហាររបស់នីហ្សេ នៅប្រទេសអាហ្រ្វិកខាងលិច បានសន្យានឹងប្រជាជនខ្លួនថាគេនឹងវិលត្រលប់ទៅគ្រប់គ្រងស៊ីវិលវិញក្នុងរយៈពេលបីឆ្នាំ ប្រសិនបើពុំមានការឈ្លានពានពីប្រទេសណាមួយចូលក្នុងទឹកដីនីហ្សេ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃសៅរ៍ ឧត្តមសេនីយ Abdourahmane Tchiani ដែលបានទម្លាក់ប្រធានាធិបតីនីហ្សេគឺលោក Mohamed Bazoum នៅចុងខែកក្កដា បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងសម្រេចចិត្តលើគោលការណ៍សម្រាប់ការផ្លាស់ប្តូរការដឹកនាំប្រទេសជាថ្មីក្នុងរយៈពេលខាងមុខ។

រដ្ឋសមាជិកទី ១១ ក្នុងចំណោមរដ្ឋទាំង ១៥ បានយល់ព្រមដាក់ពង្រាយកងទ័ពរបស់ពួកគេ ប្រសិនបើការធ្វើអន្តរាគមន៍ណាមួយកើតឡើង ហើយប្រទេសឆាដ និងហ្គីណេបានប្រឆាំងនឹងការដាក់ទណ្ឌកម្មទាំងពីរលើទៅលើនីហ្សេ និងការដាក់ពង្រាយយោធា។ រដ្ឋាភិបាលយោធានៅប្រទេស Burkina Faso និង Mali បានព្រមានថា ពួកគេនឹងពិចារណាប្រតិបត្តិការយោធាប្រឆាំងនឹងនីហ្សេស្មើនឹងការប្រកាសសង្រ្គាមប្រឆាំងនឹងខ្លួនឯង។ គូសបញ្ជាក់ថា បារាំងមានទាហាន១.៥០០នាក់ឈរជើងក្នុងប្រទេសនីហ្សេដែលមេដឹកនាំយោធាថ្មី ខណៈសហរដ្ឋអាម៉េរិកមានយោធា១.០០០នាក់ក្នុងប្រទេសក៏ប្រកាសថាមិនគាំទ្រផងដែរ។ កងកម្លាំងត្រូវបានគេដាក់ពង្រាយនៅប្រទេសនីហ្សេដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជន និងក្រុមបះបោរជាច្រើននៅក្នុងតំបន់ Sahel៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង