Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញ«អ្នកជំងឺគ្រុនឈីក»ចំនួន១០២០ករណី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង 


ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺគ្រុនឈីកចំនួន១០៥០ករណី ដែលកំពុងគ្រប់ដណ្ដប់លើខេត្តចំនួន១២ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ ០១ សីហា ឆ្នាំ២០២០។

ជំងឺគ្រុនឈីក(ជំងឺឈីកគន់ហ្គន់យ៉ា) បាននឹងកំពុងរាតត្បាតក្នុងខេត្តចំនួន១២ ដែលមានពលរដ្ឋកំពុងផ្ទុកជំងឺនេះចំនួន១០៥០ករណីមកហើយ គិតត្រឹមថ្ងៃនេះ។

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថាជំងឺគ្រុនឈីក បានចាប់ផ្ដើមកើតមានឡើងនៅក្នុងខែកក្កសា ឆ្នាំ២០២០ ដែលគិតត្រឹមថ្ងៃ ៣១ កក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ជំងឺនេះមានអ្នកផ្ទុកចំនួន១០៥០ករណី ក្នុងនោះមានស្រ្តីចំនួន៥៦២ស្មើនឹង៥៥% ហើយ៨០%គឺកើតមានក្នុងខេត្តចំនួនបួន គឺសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ចំណែកខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀត រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «ការទប់ស្កាត់ និងការពារជំងឺគ្រុនឈីក នេះគឹដូននិងជំងឹគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឱ្យមូសខ្លាញីខំា តាមរយៈការលុបបំបាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតមូលនេះ»។

ឯកឧត្តមបន្តថា ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺនេះ ត្រូវអនុងវត្តតាមវិធានការទាំងបួនដែលក្រសួងបានចេញផ្សាយដូចជា កំចាត់ទីជម្រកមូលខ្លា រស់នៅស្អាតប្រកបដោយអនាម័យ និងទៅរកគ្រូពេទ្យ ឬមន្ទីពេទ្យដែលជិតបំផុតប្រសិនបើមានករណីសង្ស័យថាមានជំងឺនេះ ។

ក្រសួងសុខាភិបាល ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមជួយសហគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈីកនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង