
ក្រចេះ៖ អង្គភាពស៊ីម៉ាក់ កាលពីថ្មីៗនេះ បានបញ្ចប់បញ្ចប់ការរាវរកគ្រាប់មិនទាន់ផ្ទុះ នឹងបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមកប់ក្នុងដី នៅបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសមៈ ហើយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ និងបើកឲ្យដំណើរការសាលារៀនជាធម្មតាឡើងវិញ។
យោងតាម ទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកឡើងថា «បន្ទាប់ពីកម្លាំងជំនាញអង្គភាពសុីម៉ាក់បានបញ្ចប់ការបោសសម្អាត និងដោះគ្រាប់មិនទាន់ផ្ទុះនៅក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បញ្ចប់ជាស្ថាបពរ។ ហើយសាលារៀននេះ បានបើកដំណើរការជាធម្មតា ដើម្បីឲ្យលោកគ្រូអ្នកគ្រូ នឹងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ»។
គួរបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ បានសម្រេចលទ្ធផលប្រមូលគ្រាប់មិនទាន់ផ្ទុះបានចំនួន ២.២៨៦គ្រាប់ កម្លាំងជំនាញស៊ីម៉ាក់បានខិតខំ ប្រឹងប្រែងធ្វើការងារបោសសម្អាតគ្រាប់នៅបរិវេណវិទ្យាល័យនេះជាលក្ខណៈទ្រង់ទ្រាយធំដូច្នេះប្រតិបត្តិការរបស់ពួកគាត់នៅពេលនេះ គឺមិនមានគ្រាប់ដែលនៅសេសសល់បន្តទៀតទេ៕





