Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្នុងគម្រប់ខួបទី១០ឆ្នាំនេះ គម្រោង “LET’S PLANT 2023” គ្រោងនឹងដាំដើមឈើ​២៥០០ដើម​​​នៅសហគមន៍នេសាទត្រពាំងសង្កែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

គម្រោង LET'S PLANT ឬ គម្រោង តោះដាំដើមឈើចាំអង្កាល់ទៀត គឺជាគម្រោងប្រចាំឆ្នាំដែលរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ឬ JCI Chaktomuk ប្រព្រឹត្តឡើងស្របទៅតាមគោលដៅអភិវឌ្ឍន៏ លេខ ៨ ៖ “ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច “ ដែលគម្រោងរបស់យើងបានប្រើប្រាស់ថាមពលនៃធម្មជាតិដើម្បីបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍន៍ក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ធ​និង UNSDG គោលដៅទី១៣ ដោយការដាំដើមឈើ​​ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីជះឥទ្ធិពលនិងបង្កើតទស្សនវិស័យការយល់ដឹងនិងស្តារឡើងវិញនូវធនធានធម្មជាតិដែលទទួលរងការខូចខាតដោយបរិស្ថានវិទ្យាក៏ដូចជាបុព្វហេតុរបស់មនុស្ស ហើយរួមគ្នាស្តារជីវភាពប្រជាជននៅក្នុង តំបន់តាមរយះ ការលើកតម្កើនការដាំដើមឈើដើម្បី ផ្តល់ចំណូលបន្ថែម ដល់ ប្រជាជនក្នុង​តំបន់និងសហគមន៍ទាំងមូល។

"Let’s Plant"៖ មួយទសវត្សរ៍នៃឧត្តមភាពបរិស្ថាន កំណើនសេដ្ឋកិច្ច និងការពង្រឹងសហគមន៍

ដើម្បីអបអរនូវគំរប់ខួបលើកទី១០របស់ខ្លួន​ "Let's Plant" ដែលជាគម្រោងបរិស្ថានរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ឬ JCI Chaktomukដែលបានទាក់ទាញនិងទទួលបានការគាំទ្រអស់មួយទសវត្សរ៍រួចមកហើយ​ មានភាពរំភើបរីករាយ និងមោទនភាពជាខ្លាំងក្នុងការប្រារព្ធឡើងនូវខួបលើកទី១០របស់ខ្លួនដោយការដាំដើមឈើចំនួន២៥០០ដើមបន្ថែមទៀត។ កូនឈើនីមួយៗដែលយើងដាំតំណាងឱ្យការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់អ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងក្រុម "LET’S PLANT" ទាំងមូល។ រួមគ្នា យើងមានបំណងបង្កើតអនាគតបៃតង និងនិរន្តរភាពបន្ថែមទៀតសម្រាប់មនុស្សជំនាន់ក្រោយជាមួយនឹងគំនិតផ្តួចផ្តើមដាំដើមឈើ ជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងសហគមន៍។

គួរឲ្យកត់សម្គាល់ផងដែរថាគម្រោង LET'S PLANT ឬ គម្រោង តោះដាំដើមឈើចាំអង្កាល់ទៀត បានប្រព្រឹត្តឡើងទៅនៅសហគមន៍នេសាទត្រពាំងសង្កែ ​ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតតាំងពីឆ្នាំ២០២១​មកម្លេះក្នុងកំឡុងពេលកម្ពុជាស្ថិតក្នុងការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩​​ ហើយយើងទទួលបានការគាំទ្រពីសាធារណៈជន និងអ្នកចូលរួមជាច្រើននាក់។

គួរឪ្យកតសម្គាល់ថា​សហគមន៏ត្រពាំងសង្កែជាកន្លែងក៏ដូចជាកត្តាដ៏សំខាន់សម្រាប់ប្រជាជននៅក្នុងតំបន់នោះជាពិសេសផងដែរ។​ ​បើយោងទៅតាមលោកសឹម ហ៊ីម ជាប្រធានសហគមន៍នេសាទត្រពាំងសង្កែផ្ទាល់បានលើកឡើងថា “ព្រៃកោងកាងជាឆ្នាំងបាយសម្រាប់អ្នកនេសាទ ជាវីឡាសម្រាប់ជីវជម្រុះនានា” ដែលលោកបានផ្ដើតសំខាន់ទៅលើការដាំដុះដើមកោងកាងនៅក្នុងសហគមន៏ ហើយនូវអត្ថប្រយោជន៍រួមមាន​​​​៖ វាអាចជួយទប់ស្កាត់ទឹកជំនន់​​ ​ខ្យល់ព្យុះ​ និងគ្រោះធម្មជាតិដែលអាចកើតមានឡើង​ ដូចគ្នានេះផងដែរវាអាចជួយស្រូបយកជាតិពុលពីក្នុងទឹក ហើយអាចជួយផលិតអុកស៊ីសែនសម្រាប់ជីវិតផងដែរ។​ លោកពូក៏បានបញ្ជាក់ថា មុនពេលមានការអភិវឌ្ឈន៏និងការជួយជ្រោមជ្រែងពីសំណាក់យុវជន​ អង្គការ សហគមន៏ផ្សេងៗ​ ប្រជាជនក្នុងតំបន់ដែលជាធម្មតារកចំណូលបាន 10000រៀល​ក្នុងមួយថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែក្នុងពេលបច្ចុបន្យ ប្រជាជនអាចរកចំណូលបានដល់ទៅ​40000រៀលជាមធ្យមក្នុងមួយថ្ងៃ។​ប្រជាជនក្នុងតំបន់អាចចាប់ផ្ដើមរកចំណូលបានតាមរយះ​ ការលក់វត្ថុអនុស្សាវរីយ៏ឬវត្ថុផ្សេងៗ ការលក់ដូរចំណីអាហារសម្រន់ភេសជ្ជៈ ការគ្រប់គ្រង់កន្លែងលំហែស្នាក់នៅរបស់ភ្ញៀវ​ ការនាំភ្ញៀងជិះទូកកម្សាន្តមើលទេស្សភាព និងការបណ្ដុះដាំដើមកោងកាងជាដើម។

ចក្ខុវិស័យរបស់គម្រោងគឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់បំពេញកាតព្វកិច្ចនិងមានទំនួលខុសត្រូវសង្គមជាពិសេសលើបរិស្ថានបៃតងរបស់យើងហើយរួមគ្នាស្តាជីវភាពប្រជាជននៅក្នុងតំបន់តាមរយះការលើកតំកើនការដាំដើមឈើ ដើម្បី ផ្ដល់ចំណូលបន្ថែម ដល់ប្រជាជនក្នុងតំបន់ក៏ដូចជាដើម្បីក្លាយជាវេទិកាCSRដ៏ល្បីល្បាញដែលត្រូវបានទទួលស្គាល់។ដូច្នេះភាគីពាក់ព័ន្ធអាចចូលរួមក្នុងសហគមន៍ជួយតាមរយៈគម្រោងនេះ។យើងតែងតែត្រូវបានគាំទ្រដោយសាធារណៈឯកជនអង្គការករដ្ឋាភិបាល។ គោលដៅសំខាន់នៃ “LET’S PLANT” គឺក្រៅពីការដាំដើមឈើជាមួយគ្នានេះ​​យើងក៏ជំរុញទឹកចិត្តនិងផ្តល់ឱកាសដល់យុវជនសកម្មក្នុងការចូលរួមយុទ្ធនាការដើម្បីការពារនិងថែរក្សារបរិស្ថានរបស់ជាតិផងដែរ។

រីឯក្នងគម្រប់ខួបទី១០ឆ្នាំនេះគម្រោង“LET’S PLANT 2023”គ្រោងនឹងដាំដើមឈើ​២៥០០ដើម​​​ដែលប្រព្រឹត្តទៅថ្ងៃទី​​២៦​ ខែសីហា ឆ្នាំ២០២៣ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ​ ខេត្តកំពត ​​។

បើសិនលោកលោកស្រីប្រិយមិត្តចាប់អារម្មណ៍ក្នុងការចូលរួមកម្មវិធីពួកយើង លោកអ្នក​​អាចទំនាក់ទំនងបន្ថែមមកកាន់ផេកហ្វេសបុកនេះផ្ទាល់ ឬលោកអ្នកអាចចូលរួមតាមរយៈលីងខាងក្រោម៖

Linkសម្រាប់ចុះឈ្មោះ​:https://docs.google.com/forms/d/e/1FAIpQLSewTjaolbqcJ4F95WMbgFJcn7ePks1BjWArkjhotk8ARJaECw/viewform?fbclid=IwAR3dawadXXB78K_TXHHI6kr6W30s96DDVw0fz08Hpehll3QNxtvR7choCKM

Facebook: https://www.facebook.com/jcichaktomukletsplant

JCI CAMBODIA-CHAKTOMUK (……)

 Email: [email protected]

 Tel: 099 919 129


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង