Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោកស្រី ចម និម្មល ជាតំណាងរាស្រ្តស្រ្តី និងជារដ្ឋមន្រ្តីស្រ្តីវ័យក្មេងជាងគេនៅអាណត្តិទី៧

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោកស្រី ចម និម្មល ជាតំណាងរាស្ត្រស្រ្តី ដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមឥស្សរជនស្ត្រីផ្សេងទៀតដែលបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ ដែលមានវ័យត្រឹមតែ ៤៣ឆ្នាំប៉ុណ្ណោះ។ លោកស្រី ចម និម្មល ជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ជំនាញ សេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម។

លោកស្រី ចម និម្មល កើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាកូនស្រីបង្កើត របស់លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍។ លោកស្រី បានចូលបម្រើការនៅក្រសួងពាណិជ្ជកម្ម ជាង២០ឆ្នាំមកហើយ។

ក្នុងនាមជាស្ត្រីមានតួនាទីក្នុងរដ្ឋាភិបាលមួយរូប វត្តមានរបស់លោកស្រី ជាផ្នែកមួយធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ។ ជាពិសេស លោកស្រី បានលើកស្ទួយដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបង្ហាញឱ្យឃើញពីថាមពលរបស់ស្ត្រីក្នុងការចូលរួមចំណែកដឹកនាំប្រទេសផងដែរ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ សរុបទាំងអស់មាន ១២៥ រូប។ ក្នុងចំណោមបេក្ខជនទាំង ១២៥រូបនោះ មានតំណាងរាស្ត្រជាស្រ្តីចំនួន ១៦រូប បានជាប់ដែលសុទ្ធតែជាឥស្សរជនឆ្នើម និងមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ។ លោកស្រី ចម និម្មល គឺជាស្រ្តីម្នាក់ដែលជាប់ជាតំណាងរាស្ត្រនៅខេត្តកំពត និងមានវ័យក្មេងជាងគេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង