ចិន៖ មន្រ្តីជំនាញជាច្រើនរូបនៅភាគពាយព្យនៃប្រទេសចិនក្នុងខេត្តកានស៊ូ បាននឹងកំពុងចេញទៅប្រយុទ្ធនឹងគ្រោះរាំងស្ងួត និងធានាការផ្គត់ផ្គង់ទឹកដល់ពលរដ្ឋដែលកំពុងតែប្រឈមមុខជាមួយនឹងគ្រោះរាំងស្ងួត។បរិមាណទឹកភ្លៀងសរុបនៅក្នុងខេត្ត កានស៊ូ គឺមិនគ្រប់គ្រាន់ក្នុងឆ្នាំនេះ ជាពិសេសនៅតំបន់ Jinchang, Wuwei, Zhangye និងកន្លែងផ្សេងទៀតកំពុងតែរងគ្រោះជាខ្លាំងដោយសារកង្វះទឹក និងអាកាសធាតុក្តៅមិនធ្លាប់កើតមាន។
អាងស្តុកទឹក Liqiao ក្នុងតំបន់ Shandan នៃទីក្រុង Zhangye មានបរិមាណស្តុកទុកជាង ១៥ លានម៉ែត្រគូបអាងនេះផ្តល់ទឹកផឹកជាចម្បងសម្រាប់មនុស្សជិត ១៣ម៉ឺន នាក់នៅក្បែរនោះ និងស្រោចស្រពលើផ្ទៃដីស្រែចំការជាង ៦៦៦៦ ហិកតា ដែលត្រូវបានគេស្គាល់ថាជាអាងស្តុកទឹកដ៏ធំក្នុងតំបន់។ប៉ុន្តែអាងស្តុកទឹកនេះមិនមានទឹកគ្រប់គ្រាន់ទេសម្រាប់ឆ្នាំនេះដោយឥឡូវនេះ ទឹកនៅសល់ក្នុងអាងមានជិត ៧០ម៉ឺនម៉ែត្រគុបតែប៉ុណ្ណោះ។
ប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ សមាជិកនៃបក្សកុម្មុយនិស្តចិនក្នុងខេត្ត Shandan និងនាយកដ្ឋានពន្លត់អគ្គីភ័យបាននាំមុខក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ហើយរដ្ឋាភិបាលស្រុកបានអនុម័តកញ្ចប់ថវិការជាង ៥លានយន់ដើម្បីទប់ស្កាត់ និងជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងតំបន់បណ្តោះអាសន្ន។
រដ្ឋាភិបាលក្នុងស្រុកក៏បានវិនិយោគជាង ៤.៩ លានយន់ ដើម្បីសាងសង់ធុងទឹកក្នុងគ្រាអាសន្នសម្រាប់ភូមិដែលរងគ្រោះដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ លោក Shi Lemin ប្រធានមជ្ឈមណ្ឌលសេវាកម្មសុវត្ថិភាពទឹកផឹកជនបទនៃការិយាល័យបានឲ្យដឹងថា“លោកនឹងបន្តអនុវត្តវិធានការបច្ចុប្បន្ន ដើម្បីធានាការផ្គត់ផ្គង់ទឹក នៅពេលដែលបរិមាណនៃការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ហើយក្រុមមន្រ្តីនឹងចែកចាយទឹកតាមតំបន់ តាមដំណាក់ និងណែនាំប្រជាពលរដ្ឋក្នុងការស្តុកទឹក ដើម្បីធានាដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់វិញ។
នាយកដ្ឋានធនធានទឹកខេត្ត Gansu បានចាប់ផ្តើមផែនការឆ្លើយតបបន្ទាន់ប្រឆាំងនឹងគ្រោះរាំងស្ងួតនៅចុងខែកក្កដា ដោយទទួលបានគម្រោងបង្វែរទឹកខ្នាតធំឱ្យដំណើរការពេញលេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកដល់អតិបរមា ដោយចាប់ផ្តើមប្រភពទឹកបម្រុងទាន់ពេលវេលា ការធានាទឹកស្អាតសម្រាប់ប្រជាជន និងសត្វពាហនៈ៕