Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កញ្ញា វន ថារី កែច្នៃ«ស្រកីដូង»ជាតម្រងចម្រោះប្រព័ន្ធសម្អាតទឹកកខ្វក់ ដើម្បីរួមចំណែកការពារបរិស្ថាន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កញ្ញា វន ថារី

ភ្នំពេញ៖ ដោយមើលឃើញពីផលប៉ះពាល់នៃការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងបរិស្ថាន កញ្ញា វន ថារី ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ វិស្វករបរិស្ថាន បានធ្វើការសិក្សាស្រាវជ្រាវអំពីទៅលើការសម្អាតទឹកកខ្វក់។ កញ្ញា វន ថារី មិនចង់ឃើញសមិទ្ធផលនៃការស្រាវជ្រាវជាក្រដាសប៉ុណ្ណោះទេ កញ្ញាក៏បានធ្វើឱ្យការស្រាវជ្រាវនោះលេចចេញជារូបរាង ដោយការកែច្នៃស្រកីដូងជាតម្រងចម្រោះប្រព័ន្ធសម្អាតទឹកកខ្វក់ មុនធ្វើការបង្ហូរចូលទៅក្នុងបរិស្ថាន។

SUDrain ជាអាជីវកម្មបង្កើតថ្មី កែច្នៃស្រកីដូងទៅជាតម្រងចម្រោះប្រព័ន្ធសម្អាតទឹកកខ្វក់។ SUDrain មានគោលការណ៍ ធ្វើយ៉ាងណា ដើម្បីធ្វើឱ្យមាននិរន្ដរភាពប្រព័ន្ធលូសាធារណៈ។ ដោយសារមានបញ្ហាប្រឈមពាក់ព័ន្ធជាមួយទឹកកក្វក់ដែលបង្ហូរចូលទៅក្នុងបរិស្ថាន បណ្ដាលឱ្យមានផលប៉ះពាលទៅលើសុខភាពសាធារណៈ ជីវៈចម្រុះ ក៏ដូចជាបរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់។ ដូច្នេះ SUDrain ត្រូវបានបង្កើតឡើង ដើម្បីជាដំណោះស្រាយ ដោះស្រាយបញ្ហាប្រព័ន្ធទឹកកក្វក់។

កញ្ញា វន ថារី និង ក្រុមការងារ

ស្ថាបនិក សហគ្រាសសង្គម SUDrain កញ្ញា វន ថារី បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញា គ្រាន់តែជាអ្នកស្រាវជ្រាវម្នាក់ប៉ុណ្ណោះ និងមិនធ្លាប់មានក្ដីស្រម៉ៃនៅក្នុងការធ្វើការងារបែបនេះឡើយ។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ វិស្វករបរិស្ថាន កញ្ញា ក៏បានធ្វើការស្រាវជ្រាវជាច្រើនទៅលើការសម្អាតទឹកក្វក់ និងមិនចង់ធ្វើការស្រាវជ្រាវនៅក្នុងក្រដាសតែម្យ៉ាងនោះទេ។ កញ្ញាចង់ឃើញការស្រាវជ្រាវទាំងនោះ អាចជួយដោះស្រាយបញ្ហាសហគមន៍។

កញ្ញា វន ថារី បានបន្ដទៀតថា បន្ទាប់មកទៀត កញ្ញា ក៏ចាប់ផ្ដើមយកគំនិតដែលកញ្ញាមាន ទៅចូលរួមកម្មវិធីប្រកួតផ្សេងៗ រហូតមកដល់បច្ចុប្បន្ន និងឃើញថាវាមានសក្ដានុពលច្រើន។ ដូច្នេះកញ្ញា ក៏ចាប់ផ្ដើមសិក្សាស្រាវជ្រាវបន្ថែមពីទីផ្សារ និងចាប់ផ្ដើមរកប្រភពថវិកាក្នុងការធ្វើឱ្យការងារនេះ លេចចេញជារូបរាង និងបានបង្កើតក្រុមហ៊ុនជាផ្លូវការនៅក្នុងឆ្នាំ២០២៣ នេះ។ SUDrain នឹងរួមចំណែក ពន្យាការវវត្តិនៃទឹក ធ្វើឱ្យប្រសើរនូវជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ ចូលរួមចំណែកក្នុងការការពារបរិស្ថាន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងតំបន់មានភាពល្អប្រសើរជាងមុន ហើយការចូលរួមចំណែកនេះ ពាក់ព័ន្ធទៅនិងសេដ្ឋកិច្ចវិលជុំនៅក្នុងតំបន់ផងដែរ។

កញ្ញា ថារី បានគូសបញ្ជាក់ថា «The dream is not about a dream without commitment and oppurtunity» ។ ដូច្នេះ ការងារទាំងអស់នេះ ប្រសិនបើមានការតាំងចិត្ត ប៉ុន្ដែគ្មានការផ្ដល់ឱកាសទេ ប្រហែលកញ្ញាមិនអាចដើរមកដល់ពេលនេះទេ។ ដូច្នេះក្ដីស្រម៉ៃទៅមុខទៀត កញ្ញា ចង់ឃើញដំណោះស្រាយប្រព័ន្ធព្រឹត្តិកម្មរបស់ SUDrain អាចផ្ដល់ជូនជាដំណោះស្រាយទៅក្នុងសហគមន៍ឱ្យបានច្រើនជាងនេះ និងចូលរួមចំណែកក្នុងការអភិវឌ្ឃន៍សហគមន៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង