Img 1426
Swift cc time

លោក សុខ ហ៊ាញ ជាប់អាហារូបករណ៍ទៅសិក្សានៅអាម៉េរិក ជំនាញវិទ្យាសាស្រ្តទិន្នន័យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនកម្ពុជាលោក សុខ ហ៊ាញ ជាប់កម្មវិធីអាហារូបករណ៍ Fulbright ទៅសិក្សាថ្នាក់អនុបណ្ឌិត ជំនាញ វិទ្យាសាស្រ្តទិន្នន័យ និងការវិភាគ នៅ University of Maryland, College Park សហរដ្ឋអាម៉េរិក។

លោក សុខ ហ៊ាញ ជាអ្នកជំនាញផ្នែកទិន្នន័យ និង machine learning។ លោកនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងការវិភាគ នៅ University of Maryland, College Park ។ ការងាររបស់លោក ជួយឲ្យក្រុមហ៊ុនអាចលើកកម្ពស់ដំណើរការងារ និងបទពិសោធន៍ជាមួយអតិថិជន។ លោក សុខ ហ៊ាញ រីករាយនឹងប្រើជំនាញ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរល្អមួយ ពេលត្រឡប់មកប្រទេសកម្ពុជាវិញ៕


Khcct banner

អត្ថបទទាក់ទង