681 ezgif.com resize
Moneygramott moi1280x163px

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ថ្កោលទោស Uncle Roger ចំពោះការប្រមាថម្ហូបខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ CNN

ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ សីហា នេះ បានចេញសេចក្ដីប្រកាសស្ដីពីការមិនលើកលែងទោសឱ្យលោក Nigel Ng (Uncle Roger) ជនជាតិម៉ាឡេស៊ី ដែលបានប្រមាថទៅលើម្ហូបខ្មែរ កាលពីថ្ងៃទី៣០ កក្កដា កន្លងទៅនេះ។

បើតាមសេចក្ដីប្រកាស រដ្ឋាភិបាលម៉ាឡេស៊ី មិនអត់ឱនចំពោះពាក្យសម្តី ឬសកម្មភាពណាមួយដែល ធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ។ ហើយពាក្យសម្ដី និងសកម្មភាពទាំងអស់នោះ មិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលម៉ាឡេស៊ីឡើយ។ ការលើកឡើងបែបនេះរបស់ Uncle Roger គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពដែលជំរុញដោយប្រទេសទាំងពីរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ សីហា ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng ដែលបានអធិប្បាយលើបណ្តាញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។ នៅក្នុងនោះដែរ ក្រសួងទេសចរណ៍ ស្នើឱ្យ Uncle Roger ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្ដាញសង្គមរបស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង