Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំរៀបចំការប្រកួត«ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិច»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ សហការជាមួយអង្គការស្ទែមកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង «ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា»។ កាលបរិច្ឆេទ ផុតកំណត់ទទួលពាក្យ ថ្ងៃទី២៧ ខែសីហា ២០២៣។

តាមរយៈព្រឹត្តិការណ៍នេះ ជាការផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់ អាចបញ្ចេញស្នាដៃ និងសមត្ថភាព ឬភាពប៉ិនប្រសប់របស់ខ្លួនជាសាធារណៈទៅលើ ភាពវៃឆ្លាត (ingenuity) ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់ (utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ (Function)។ សម្រាប់ការចូលរួម ព្រឹត្តិការណ៍ប្រកួតប្រជែង នេះ សូមចូលទៅកាន់ https://shorturl.at/frxOW ។

ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែង «ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា» សិស្សានុសិស្ស ត្រូវបំពេញលក្ខខណ្ឌដែលបានកំណត់ដូចជា សិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន (កម្រិតថ្នាក់ទី៧ ដល់ថ្នាក់ទី១២) ហើយសិស្សានុសិស្សអាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ជាការបង្កើតជាក្រុម។ ក្រុមនីមួយៗអាចជាមិត្តរួមថ្នាក់ ឬមិត្តរួមសាលារៀន តែក្រុមនីមួយៗមិនត្រូវមានសមាជិកលើសពី៥នាក់ទេ

បន្ថែមពីនេះ សិស្សានុសិស្សនៅគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ដែលមានបំណង ចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវកំណត់ គម្រោងលើការរចនាផលិតផលមេកាត្រូនិច និងត្រូវផ្សារភ្ជាប់ប្រធានបទគម្រោង ទៅនឹងបញ្ហាជាក់លាក់ណាមួយដែល មាននៅក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ។ បញ្ហានៅក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ ត្រូវមាន ភាពជាក់លាក់ មានទំហំសមស្របដែលអាចឆ្លើយតបជាមួយគម្រោង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង