ភ្នំពេញ៖ ក្រុមប្រឹក្សាអគារបៃតងរបស់សហរដ្ឋអាមេរិក ( USGBC) បានបង្កើតវគ្គសិក្សាមួយស្តីអំពី "អគារបៃតង ១០១ - Green Building 101" សម្រាប់អ្នកដែលស្រលាញ់ការសិក្សាពីនិរន្តភាព និងយុទ្ធសាស្រ្តក្នុងការកសាងអគារបៃតង។
បើតាមគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា SD11 វគ្គសិក្សានេះគឺសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ស្រលាញ់និរន្តរភាព ដែលមានគំនិត និងយុទ្ធសាស្ត្រនៃការកសាងអគារបៃតង ប៉ុន្តែមានការយល់ដឹងបានបន្តិចបន្តួចពីយុទ្ធសាស្ត្រ និងគំនិតនានាដែលទាក់ទងទៅនឹងអគារបៃតង ។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សា អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://shorturl.at/rtSY6 ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានិងឆ្លើយសំណួររួចអស់ អ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា។
គួរបញ្ជាក់ផងដែរថា បើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអគារបៃតងរបស់សហរដ្ឋអាមេរិក អគារបៃតង គឺជាគំនិតរួមមួយ ដែលចាប់ផ្តើមពីការយល់ដឹងថា បរិស្ថានដែលយើងបានសាងសង់អាចមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ ទាំងវិជ្ជមាន និងអវិជ្ជមានលើបរិស្ថានធម្មជាតិ ក៏ដូចជាប្រជាជនដែលរស់នៅក្នុងអគារជារៀងរាល់ថ្ងៃ។ អគារបៃតងគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើនភាពវិជ្ជមាន និងកាត់បន្ថយអវិជ្ជមាននៃផលប៉ះពាល់ទាំងនេះពេញមួយវដ្តជីវិតទាំងមូលនៃអគារមួយ៕