វ៉ាស៊ីនតោន៖ ទីក្រុងញូវយ៉កហាមឃាត់ការប្រើប្រាស់ តិកតុក ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិន ការហាមប្រាមនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិកបានរកឃើញព័ត៌មានបែកធ្លាយមួយចំនួនត្រូវបានសង្គមយក្សរបស់ចិនយកទៅប្រើប្រាស់ដើម្បីគំរាមគំហែងដល់សណ្តាប់ធ្នាប់អាម៉េរិក។
TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាម៉េរិកជាង ១៥០ លាននាក់ និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance បានប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកសភាសហរដ្ឋអាម៉េរិកសម្រាប់ការហាមឃាត់ទូទាំងសហរដ្ឋអាម៉េរិកជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនដែលអាចកើតមាន។រដ្ឋបាលរបស់អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា TikTok "បានបង្កការគំរាមកំហែងសន្តិសុខដល់បណ្តាញបច្ចេកទេសរបស់ទីក្រុង" ។
ភ្នាក់ងារទីក្រុងញូវយ៉កតម្រូវឱ្យលុបកម្មវិធីនេះក្នុងរយៈពេល ៣០ ថ្ងៃ ហើយពលរដ្ឋអាម៉េរិកនឹងមិនអាចចូលប្រើកម្មវិធី TikTok និងបណ្តាញដែលគ្រប់គ្រងដោយទីក្រុងប៉េកាំងឡើយ។
មន្រ្តី ក្រុមហ៊ុន TikTok បានអះអាងថា "មិនបានចែករំលែក ទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េរិកជាមួយរដ្ឋាភិបាលចិនទេ ហើយបានចាត់វិធានការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ TikTok"។
មន្ត្រីសន្តិសុខកំពូលរបស់សហរដ្ឋអាម៉េរិក រួមទាំងនាយក FBI លោក Christopher Wray និងនាយក CIA លោក William Burns បាននិយាយថា TikTok បង្កការគំរាមកំហែងដល់សន្តិសុខអាម៉េរិក។ លោកសង្គត់ធ្ងន់ថា រដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រើប្រាស់ TikTok ដើម្បីគ្រប់គ្រងកម្មវិធីនៅលើឧបករណ៍រាប់លាន និងអាចឲ្យទិន្នន័យរបស់ពលរដ្ឋអាម៉េរិកទៅកាន់រដ្ឋាភិបាលចិនបាន។ រដ្ឋ និងទីក្រុងជាច្រើនរបស់សហរដ្ឋអាម៉េរិកបានដាក់កម្រិត TikTok ក្នុងការប្រើប្រាស់របស់ប្រជាជនអាម៉េរិក។ជិតពាក់កណ្តាលនៃមនុស្សពេញវ័យអាម៉េរិកគាំទ្រការហាមឃាត់លើការផ្អាកប្រើប្រាស់ TikTok នេះបើយោងតាមការស្ទង់មតិថ្មីរបស់ Reuters/Ipsos ដែលបានចេញផ្សាយកាលពីថ្ងៃពុធ៕