Cctimesw1140xh150cm copy

សហគ្រិននារីសកម្មរៀបចំវេទិកា«សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម»នៅខែកញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គម្រោងសហគ្រិននារីសកម្ម នឹងរៀបចំវេទិកា «សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» នាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ វេទិកានេះ ជួយសិក្ខាកាម ស្វែងរកដំណោះស្រាយទៅលើបញ្ហាចម្បងៗមួយចំនួនដែលរាំងស្ទះការរីកលូតលាស់នៃអាជីកម្ម។

វេទិកានេះមានគោលបំណងពង្រឹងបណ្តាញប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនស្ត្រី វ័យក្មេងក្នុងការទទួលបានព័ត៌មាន និងអាចឱ្យពួកគេមានការពិភាក្សាលើ ដំណោះស្រាយផ្ទាល់ខ្លួនកាន់តែ ស៊ីជម្រៅទៅលើប្រធាន ការទទួលបានចំណែកទីផ្សារ ការទទួលបានហិរញ្ញប្បទាន ព័ត៌មានផ្លូវច្បាប់ស្តីពីចុះបញ្ជីអាជីវកម្ម និង ការគាំពារសង្គម ក្នុងការអភិវឌ្ឍសហគ្រាសរបស់ស្ត្រី ធុនមីក្រូ និងអ្នកលក់ដូរតាមដងផ្លូវ។

តាមរយៈការអញ្ជើញចូលរួមក្នុងវេទិកានេះ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការស្វែងរកដំណោះស្រាយទៅលើបញ្ហាចម្បងៗមួយចំនួនដែលរាំងស្ទះការរីកលូតលាស់នៃអាជីកម្មរបស់ពួកគេដោយពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញលើបញ្ហា លទ្ធភាពក្នុងការទទួលបានចំណែកទីផ្សារ លទ្ធភាពក្នុងការទទួលបានហរិញ្ញប្បទាន និង លទ្ធភាពក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់ ស្តីពី ការចុះបញ្ជីអាជីវកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង