Cctimesw1140xh150cm copy

គណបក្សឆ្ពោះទៅមុខប្រកាស មិនគាំទ្របក្សភឿថៃឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានបក្សឆ្ពោះទៅមុខលោក ភិថាលឹមចារើនរាត់

បាងកក៖ គណបក្ស Move Forward (ឆ្ពោះទៅមុខ) ដែលឈ្នះការបោះឆ្នោតរបស់ប្រទេសថៃបានបដិសេធ មិនគាំទ្រអតីតដៃគូសម្ព័ន្ធមិត្តភឿថៃដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយគណបក្សឆ្ពោះទៅមុខបានចាត់ទុកបក្សភឿថ្ងៃមានចេតនាបង្ខូចទ្រង់ទ្រាយនៃលទ្ធផលបោះឆ្នោត និងប្រឆាំងនឹងឆន្ទៈសាធារណៈជន។

ប្រទេសថៃបានស្ថិតនៅក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល ៥ ខែហើយការបដិសេធរបស់បក្សឆ្ពោះទៅមុខ Move Forward ក្នុងការគាំទ្រគណបក្សភឿថៃអាចអូសបន្លាយពេលជាច្រើនខែនៃភាពមិនច្បាស់លាស់ខាងនយោបាយដែលកាន់តែធ្ងន់ធ្ងរឡើងដោយការជាប់គាំងសភា។

អគ្គលេខាធិការ Move Forward លោក Chaithawat Tulaton បានគូសបញ្ជាក់ថា "ការបង្កើតរដ្ឋាភិបាលនៅពេលនេះមិនឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រជាជនទេនិងបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត"។ អតីតយុទ្ធជននយោបាយភឿថៃត្រូវបានអ្នករិះគន់ចោទប្រកាន់ពីការជំរុញចលនាទៅមុខដើម្បីធានាថាខ្លួនដឹកនាំរដ្ឋាភិបាល។បក្សភឿថៃ នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ស្រេថាថាវីស៊ីន ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យ ។

មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew រំពឹងថានឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅចន្លោះថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២២ ខែសីហា ហើយលោកមានទំនុកចិត្តថា បក្សរបស់លោកនៅតែអាចបង្កើតរដ្ឋាភិបាលថ្មីបានទោះបីជាគ្មានការគាំទ្រពីបក្សឆ្ពោះទៅមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង