រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃអង្គារនេះបានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារតំបន់យោធាជាច្រើនកន្លែងរបស់អ៊ុយក្រែនជាមួយនឹងការកម្ទេចសព្វាវុធយោធា និងផ្តាច់ជីវិតកងទាហានអ៊ុយក្រែនអស់ជាច្រើននាក់ ខណៈដែលអ៊ុយក្រែនបានឆ្លើយតបថា ខ្លួនបានវាយប្រហារប៉ុស្តិ៍បញ្ជាការ និងអាវុធរបស់រុស្ស៊ីផងដែរ។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរកាលពីថ្ងៃចន្ទ។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា កងកម្លាំងរុស្សីបានបើកការវាយប្រហារដោយអាវុធពិសេសៗដែលមានមូលដ្ឋានលើសមុទ្ររយៈចម្ងាយឆ្ងាយប្រឆាំងនឹងកន្លែងផលិត និងកន្លែងស្តុកទុកនៃដ្រូង និងសព្វាវុធរបស់អ៊ុយក្រែន។ កងកម្លាំងរុស្ស៊ីបានវាយលុកការវាយប្រហាររបស់សត្រូវក្នុងទិសដៅផ្សេងៗគ្នា រុស្សីបានបំផ្លាញកន្លែងការពារអាកាស បាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ និងកម្ទេចគ្រាប់រ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាម៉េរិកថែមទៀតផងលើសពីនេះ ប្រព័ន្ធមីស៊ីលដែលបាញ់ប្រហារពីដីទៅអាកាស S-300 របស់អ៊ុយក្រែនមួយគ្រឿង ត្រូវបានវាយប្រហារនៅតំបន់ Nikolayev (នីកូឡាយយែវផងដែរ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានអះអាងក្នុងរយៈពេល ២៤ ម៉ោងវិញថា ការប្រយុទ្ធជាច្រើនត្រូវបានចាប់ផ្តើម អ៊ុយក្រែនបានវាយប្រហារប៉ុស្តិ៍បញ្ជាការ យោធានិងឧបករណ៍របស់រុស្ស៊ី ព្រមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស និងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រKa-52 ផងដែរ។ ចំណែកក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ២០០ លានដុល្លារអាម៉េរិក ជាជំនួយផ្នែកយោធាដល់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស និងឧបករណ៍បោសសម្អាតមីនផងដែរ។ គូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនមក សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយយោធាជាង ៤៣ ពាន់លានដុល្លារដល់អ៊ុយក្រែន៕