ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា ផ្ដាំផ្ញើទៅដល់យុវជនឱ្យយុវជនជ្រើសរើសធ្វើអ្វី ដែលពួកគេចូលចិត្ត ព្រោះវាធ្វើឱ្យពួកគេអភិវឌ្ឍន៍ខ្លួន បានល្អប្រសើរ។ ប្រសិនបើពួកគេជ្រើសរើសធ្វើអ្វីដែលមិនចូលចិត្ត ពួកគេអាចបោះបង់ចោលនៅពាក់កណ្ដាលទីក៏ថាបាន។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា លើកទឹកចិត្តឱ្យយុវជនចាប់អាជីព ឬក៏រៀនជំនាញអ្វីមួយ ពួកគេគួរតែធ្វើអ្វីដែលពួកគេចូលចិត្ត ព្រោះចំណង់ចំណូលចិត្តនឹងអាចធ្វើឱ្យពួកគេអភិវឌ្ឍន៍បន្ថែមបាន។ ប្រសិនបើពួកគេរៀន ឬធ្វើការអ្វីមួយដែលខ្លួនមិនពេញចិត្ត ពួកគេអាចពិបាកនៅក្នុងការអភិវឌ្ឍ ឬក៏ពួកគេ អាចបោះបង់ការងារឬការសិក្សា។
លោកស្រី ជា សិរី បានបន្ដថា រាល់ការងារដែលពួកគេធ្វើ គឺត្រូវធ្វើ កុំធ្វើខ្ជះខ្ជាយ ពិព្រោះប្រសិនបើពួកគេធ្វើការងារបានល្អ អ្នកផ្សេងក៏គេមើលឃើញ នឹងចាប់អារម្មណ៍ ពេលនោះហើយដែលពួកគេអាចអភិវឌ្ឍន៍អាជីពរបស់ពួកគេឱ្យកាន់តែទៅមុខ៕