Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ឱកាសជាយុវជនស្ម័គ្រចិត្តរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌ជាមួយអង្គការផ្កាយសមុទ្រ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ ISF Cambodia ប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌(ISF Superhero Charity Run) ដែលនឹងប្រព្រឹត្តទៅនៅខែតុលា។

ប្រភព៖  គេហទំព័រ ISF Cambodia 

បើតាមគេហទំព័រហ្វេសប៊ុករបស់ ISF Cambodia បានឱ្យដឹងថា ព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងទីតាំង ភីអេច យូរ៉ូផាក ក្នុង បុរី ប៉េង ហួត ហ្រេ្គនស្តាផ្លាទីនីម (បឹងស្នោ) ចាប់ពីម៉ោង ៥:៣០ នាទីព្រឹកតទៅ។

ប្រភព៖ គេហទំព័រ ISF Cambodia 

ដើម្បីព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានក្រុមការងារជ្រើសរើសយុវជនស្ម័គ្រចិត្តតួនាទីពីរបន្ថែមទៀតគឺ អ្នករៀបចំកម្មវិធី និង អ្នកថតរូប ដែលនឹងបើកទទួលពាក្យចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី ២៥ សីហា ឆ្នាំ២០២៣ ដែលយុវជនអាចធ្វើការដាក់ពាក្យតាមតំណភ្ជាប់ https://shorturl.at/oqyHR ។

ប្រភព៖ គេហទំព័រ ISF Cambodia 

គួរបញ្ជាក់ផងដែរថា អាយអេសអេហ្វ ខេមបូឌា ជាអង្គការសប្បុរសធម៌កម្ពុជា ដែលមានបទពិសោធន៍ ១៦ឆ្នាំ នៅក្នុងការលើកកម្ពស់ការអប់រំ និងកីឡា ដើម្បីផ្លាស់ប្តូរជីវិតកុមារនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព និងកីឡា ដែលនឹងធ្វើឱ្យកុមារក្រីក្រ និងសហគមន៍របស់ពួកគេអាចរួចខ្លួនចេញពីភាពក្រីក្រ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង